បញ្ហា​ ៧ យ៉ាងធំៗ! អាចកើតឡើង​ក្នុង​កំឡុងពេល​មានផ្ទៃពោះ

ស្រីៗ​ពពោះ​​តែង​ជួប​រឿងចម្លែកៗជាច្រើន ដែលពេលខ្លះរហូតនឹកស្មានមិនដល់ទៀតផង ទោះបីជាយ៉ាងយើងនឹងខិតខំស្រាវជ្រាវបន្ថែម ស្តីពីអត្ថបទល្អចែកជូនអ្នកម៉ាក់ពពោះជាចំណេះដឹង ឬវិធីបង្ការផ្សេងៗ។ ដោយឡែកពេលនេះយើងសូមបង្ហាញអាការៈ​ ៧ យ៉ាងដែលតែងតែកើតឡើង​ក្នុង​កំឡុងពេល​មានផ្ទៃពោះ។

តើនៅពេលពពោះមានអាការៈអ្វីខ្លះអាចកើតមានឡើង?

ខាងក្រោម​នេះ​នឹង​បង្ហាញពី​បញ្ហា​ទូទៅ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ប្រឈមមុខ​៖

14 Best Ways to Treat Morning Sickness During Pregnancy

១. ឆ្អល់​ក្តៅ​ចុងដង្ហើម៖ បញ្ហា​ឆ្អល់​ក្តៅ​ចុងដង្ហើម​ ជា​រឿង​មួយ​ទូទៅ​កើតឡើង​នៅពេល​មាន​ផ្ទៃពោះ​។​ ហើយ​ក៏​ត្រូវបាន​គេ​ទទួលស្គាល់​ថា​ ជា​ជំងឺ​ចាល់អាស៊ីតក្រពះ​, ភាគច្រើន​នៅពេល​ចាប់ផ្តើម​មាន​កូន​។​ អ្នក​ត្រូវ​ទទួលទាន​អាហារ​ឱ្យបាន​ត្រឹមត្រូវ​ និង​ធ្វើ​លំហាត់ប្រាណ​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​ គ្រាន់តែ​ត្រូវ​ដឹងថា​ វា​ជា​បញ្ហា​ធម្មតា​កើតមាន​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ ហើយ​អាច​បំបាត់​វា​បាន​យ៉ាងងាយ​។

២. ទល់​លាមក៖ បម្រែបម្រួល​ដំណើរ​របស់​ការកន្ត្រាក់​ ជា​លទ្ធផល​នៃ​ការកន្ត្រាក់​ពោះវៀន​ខុសប្រក្រតី​ក្នុង​ពេល​មាន​គភ៌​។​ នេះ​ជា​រឿង​ចាំបាច់​មួយ​ ដើម្បី​ឱ្យ​ទារក​ស្រូបយក​សារធាតុ​ចិញ្ចឹម​ចាំបាច់​បានច្រើន​។​ ដំណើរការ​នេះ​មិនមែន​មិន​ផ្តល់​ផលប៉ះពាល់​ទេ​។​ អ្នក​នឹង​ពិបាក​បត់ជើងធំ​ ព្រោះ​លាមក​នឹង​ប្រែជា​រឹង​ខ្លាំង​។​

Constipation in pregnancy - BabyCentre UK

៣. ខ្សោះ​ជាតិទឹក៖ ប្រព័ន្ធ​សរសៃឈាម​រីកធំ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​។​ ម្យ៉ាងវិញទៀត​ រាងកាយ​របស់​អ្នក​ត្រូវការ​ទឹក​ច្រើន​ ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​ បាន​បំពេញ​តាម​តម្រូវការ​របស់​វា​។​ ភាពខ្សោះ​ជាតិទឹក​ ជា​បញ្ហា​ទូទៅ​មួយ​ ព្រោះ​ស្ត្រី​មិន​បាន​ដឹង​ពី​សារៈសំខាន់​នៃ​ការទទួលទាន​ទឹក​ឱ្យបាន​ច្រើន​ តាម​ការទាមទារ​របស់​រាងកាយ​ឡើយ​។​

៤. ឈឺខ្នង៖ បើទោះបីជា​អាការៈ​ឈឺខ្នង​អាច​កើតឡើង​គ្រប់ពេល​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ត្រីមាស​ទី​ ៣​ តែ​វា​ជា​បញ្ហា​ធម្មតា​ទេ​។​ ការលូតលាស់​របស់​ទារក​កាន់តែ​ធំឡើង​ វា​បាន​ផ្លាស់ប្តូរ​ទីប្រជុំទម្ងន់​របស់​ស្ត្រី​។​ គ្រាន់តែ​គេង​ឱ្យបាន​ត្រឹមត្រូវ​ និង​ប្រុងប្រយ័ត្ន​នៅពេល​ដើរ​ ឬ​អង្គុយ​ នោះ​អ្នក​នឹង​បាន​ប្រសើរ​ឡើងវិញ​។​

Types of Back Pain in Pregnancy

៥. សម្ពាធឈាម​ឡើង​ខ្ពស់៖ សម្ពាធឈាម​ឡើង​ខ្ពស់​ក្នុង​កំឡុងពេល​មាន​កូន​ ហើយនឹង​បញ្ចប់​ទៅវិញ​ក្រោយពេល​សម្រាល​កូន​រួច​។​ អាការៈ​នេះ​អាចនឹង​ធ្ងន់ធ្ងរ​។​ ដូច្នេះ​មើលថែ​ខ្លួន​ និង​អនុវត្ត​តាម​ការណែនាំ​ពី​អ្នកជំនាញ​ផ្នែក​រោគស្ត្រី​។​

៦. ផ្តាសាយ៖ អ្វី​ដែល​សំខាន់​បំផុត​ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចាក់​វ៉ាក់សាំង​ការពារ​ផ្តាសាយ​ ព្រោះ​ងាយនឹង​ឈឺ​ ហើយ​ផ្តាសាយ​ធ្ងន់ធ្ងរ​ ជាពិសេស​ក្នុង​រដូវរងារ​។

៧. លំហូរឈាម៖ លំហូរឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​ ជា​បញ្ហា​មួយ​ធ្ងន់ធ្ងរ​ និង​តែងតែ​ទាមទារ​ការយកចិត្តទុកដាក់​ភ្លាមៗ​។​ លំហូរឈាម​ធ្ងន់ធ្ងរ​ រួមទាំង​ឈឺចាប់​ក្នុងពោះ​ ជា​សញ្ញា​នៃ​ការរលូតកូន​។​ ករណី​នេះ​ ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​វេជ្ជបណ្ឌិត​ភ្លាម​។

ដកស្រង់ពៅ៖ Health.com