កើតឡើង ៩៦%! ពេលបំបៅដោះកូនស្ត្រីភាគច្រើនឈឺក្បាលសុដន់ហើយនេះជាវិធីព្យាបាល
ការឈឺចុងសុដន់ បានកើតមានឡើងស្ទើរតែ ២ភាគ៣ ចំពោះស្ត្រីដែលកំពុងតែបំប៉ៅដោះកូនទាំងឡាយ ហើយវាកើតឡើងដោយសារតែទារកខាំនៅពេលបៅដោះមិនចេញ ការពាក់អាវទ្រនាប់ខុសទំហំ ស្បែកចុងសុដន់ស្ងួតពេក ឬការត្រូវរបួសដោយប្រការផ្សេងៗ។
តើមានមូលហេតុ និងវិធីអ្វីខ្លះដែលបណ្តាលមកពីការឈឺសុដន់?
ខាងក្រោមនេះគឺជាមូលហេតុដែលបណ្ដាលឱ្យឈឺ និងវិធីសាស្ត្របំបាត់ការឈឺចាប់៖
១. មូលហេតុបង្កឈឺក្បាលសុដន់
មូលហេតុដែលបណ្ដាលឱ្យឈឺមានដូចជា បំបៅដោះ មានផ្ទៃពោះ ច្របាច់សុដន់ពេលកំពុងរួមភេទ កើតរមាស់ ចុងសុដន់ស្ដើងពេក ឆ្លងមេរោគ បញ្ហាស្បែកក្បាលសុដន់ អាឡែរស៊ី កត្តាបរិស្ថាន កើតជំងឺរលាកក្បាលសុដន់ អតុល្យភាពអ័រម៉ូន និង ការកកិតទៅនឹងអាវទ្រនាប់។
យោងតាមការសិក្សាបានឱ្យដឹងថា ស្ត្រីមានបញ្ហាឈឺក្បាលសុដន់នេះ ៩៦ ភាគរយ ហើយប្រសិនបើអ្នកមានអារម្មណ៍ឈឺ នេះជាវិធីបំបាត់។
២. វិធីព្យាបាលសុដន់តាមបែបធម្មជាតិ
- កាត់ប្រទាលកន្ទុយក្រពើមួយធាង ហើយបកយកសាច់របស់វា។
- អនុវត្តនៅលើសុដន់សុដន់ រួចទុកឲ្យស្ងួត។
- លាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ រួចប្រើកន្សែតទន់ៗមកជូតតាមក្រោយ។
- អនុវត្តរបៀបនេះ ២ទៅ ៣ដងក្នុងមួយថ្ងៃ ហើយក្នុងរយៈពេល ៤ថ្ងៃអ្នកនឹងជាសះស្បើយ។
ចំណាំ៖ ក្នុងពេលប្រើប្រាស់ប្រទាលកន្ទុយក្រពើ កុំឲ្យទារកប៉ៅដោះរបស់អ្នកឲ្យសោះ ព្រោះអាចបង្កឲ្យពួកគេរាគរូសបាន ហេតុនេះអ្នកត្រូវរង់ចាំការព្យាបាលនេះត្រូវបានបញ្ចប់៕
ដកស្រង់ពី៖ Health.com