ឧស្សាហ៍កើតមានណាស់! ទាំងនេះជារោគសញ្ញ និងវិធីបង្ការពេលកូនជ្រាំងអណ្ដាតម្តងៗ
ជ្រាំងអណ្ដាត ជាជម្ងឺកើតចេញពីការរលាកផ្នែកស្រទាប់ស្ដើងលើអណ្ដាត ឬក្នុងមាត់តាមអញ្ចាញធ្មេញ ក្រអូមមាត់ បបូរមាត់ និងផ្នែកផ្សេងទៀត។ ជ្រាំងអណ្ដាតច្រើនកើតលើកុមារមានអាយុក្រោម ៥ ឆ្នាំ។ ជម្ងឺនេះកើតឡើងដោយមិនអាស្រ័យលើមេរោគនោះទេ តែក្នុងករណីជម្ងឺជ្រាំងអណ្ដាតបង្ករឡើងដោយមេរោគ វានឹងធ្វើឱ្យក្មេងមានអាការៈក្ដៅខ្លួនខ្លាំង។
ខាងក្រោមនេះលោកអ្នកនឹងបានស្វែងយល់បន្ថែមអំពីរោគសញ្ញ និងផលប៉ះពាល់ការជ្រាំងអណ្ដាត៖

១. រោគសញ្ញាជម្ងឺជ្រាំងអណ្ដាតរួមមាន
- ក្រហម និងមានលក្ខណៈក្ដាំងសៗលើអណ្ដាត
- ហៀរទឹកមាត់
- ក្ដៅខ្លួន
- យំ មិនចង់ញ៉ាំអាហារ មិនចង់បៅទឹកដោះ
- ចង់ក្អួតចង្អោរ ប្រេះអណ្ដាត និងចេញឈាមលើបបូរមាត់តិចៗ
- ក្នុងករណីធ្ងន់ធ្ងរ អាចធ្វើឱ្យមាត់របស់ក្មេងអាចនិងរលួយ ធុំក្លិនស្អុយថែមទៀតផង
កត្តាបង្ករឱ្យកើតជម្ងឺជ្រាំងអណ្ដាត - កុមារខ្វះវីតាមីន ជាពិសេសខ្វះវីតាមីន C, B ជាតិស័ង្កសី ជាតិដែក និងអាស៊ីតហ្វូលីក
- ក្ដៅខ្លួនរហូតមានពងបែកក្នុងមាត់ បង្ករជាការរលាកក្នុងមាត់ និងអណ្ដាត
- ប្រើថ្នាំផ្សះពពួកអង់ទីប៊ីយ៉ូទិកញឹកញាប់ ប្រឈមនឹងជម្ងឺផ្សិតមួយចំនួនដុះសៗតាមបបូរមាត់
- ការរលាកក្នុងមាត់ និងអណ្ដាតរបស់ក្មេង អាចហុចឱកាសឱ្យមេរោគជ្រៀតចូលបង្ករបង្កើតជាជម្ងឺជ្រាំងអណ្ដាត

២. វិធីបង្ការជម្ងឺជ្រាំងអណ្ដាតរួមមាន
ដើម្បីធ្វើការកាត់បន្ថយការកើតជ្រាំងអណ្ដាតយើងអាចអនុវត្តតាមវិធីខាងក្រោម៖
- ខ្ពុរមាត់ឬដុសសម្អាតធ្មេញក្រោយលេបថ្នាំ
- ដុសសម្អាតធ្មេញហោចណាស់ ២ ដង/ថ្ងៃនិងប្រើអំបោះទាក់ធ្មេញជាប្រចាំ
- បើពាក់ធ្មេញព្យាយាមសម្អាតរៀងរាល់ ថ្ងៃ
- ជួបគ្រូពេទ្យធ្មេញឲ្យបានទៀងទាត់បើមានជំងឺទឹកនោមផ្អែមឬប្រើធ្មេញពាក់ (ទាំង ជួរ)
- ញ៉ាំអាហារឲ្យបានត្រឹមត្រូវកំណត់កម្រិតជាតិស្ករនិងពពួកអាហារផ្អាប់
- រក្សាជាតិស្ករក្នុងឈាមឲ្យមានតុល្យភាពបើមានជំងឺទឹក នោម ផ្អែម អាចជួយកាត់ បន្ថយ ជាតិ ស្ករមានក្នុងទឹកមាត់បង្អាក់ការបង្កមេរោគ
- ព្យាបាលរោគផ្សិតកើតលើទ្វារមាសដែលបង្កឡើងពេលមានគភ៌ឲ្យបានឆាប់រហ័ស។
ដកស្រង់ពី៖ Health.com