ចាំបាច់ត្រូវដឹង! ពេលពពោះឧស្សាហ៍វិលមុខ ឈឺក្បាល និងចង់ក្អួតអាចមកពីបែបនេះ
អាការៈវិលមុខ ឈឺក្បាល ជាបញ្ហាទូទៅមួយ អាចកើតមានក្នុងអំឡុងពេលមានផ្ទៃពោះ ហើយអាចកើតមានឡើងគ្រប់ពេលបាន។ ទោះអាការៈនេះ ជាសញ្ញាធម្មតាក៏ពិតមែន ប៉ុន្តែពេលខ្លះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់យើងបាន។
ដូចនេះស្រីៗកំពុងពពោះ គួរតែស្វែងយល់ឲ្យពីអាការៈនេះឪ្យបានជាក់លាក់៖
១. គេងមិនគ្រប់គ្រាន់ ឬគេងមិនលក់
ការគេងពេលយប់ពិតជាពិបាកសម្រាប់ស្ត្រីមានផ្ទៃពោះក្នុងការឆ្លងកាត់រៀងរាល់ខែ ហើយពួកគេក៏ប្រហែលពិបាកក្នុងការអនុវត្តសកម្មភាពនៅព្រឹកបន្ទាប់ ។ ការឈឺក្បាលបែបនេះអាចធ្វើស្ត្រីមានអារម្មណ៍តានតឹងខ្លាំងប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ។ ការគេងរយៈពេល២ទៅ៣ម៉ោងអាចជួយធ្វើឲ្យអ្នកធូរស្បើយ ។
២. ខ្វះជាតិទឹក
ការទទួលទានទឹកតិចអាចមានផលអាក្រក់នៅពេលមានផ្ទៃពោះ និងធ្វើឱ្យអ្នកខ្សោះជាតិទឹក ។ វាអាចធ្វើឲ្យអ្នកវិលមុខ និងឈឺក្បាល ។ មធ្យោបាយដ៏ល្អបំផុតដើម្បីដឹងថាការឈឺក្បាលរបស់អ្នកកើតឡើងដោយសារតែការខ្វះជាតិទឹកគឺត្រូវផឹកទឹក១ ឬ២កែវព្រមទាំងដកដង្ហើម វែងៗ ។
៣. ភាពឃ្លាន
ការឃ្លានរយៈពេលយូរនាំឱ្យជាតិស្ករក្នុងឈាមមានការធ្លាក់ចុះ វីឯការឈឺក្បាលគឺជារោគសញ្ញាទូទៅនៃការប្រែប្រួលជាតិស្ករ ។ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកមិនគួរឲ្យខ្លួនឯងឃ្លានយូរពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការចិញ្ចឹមទារក ។
៤. ភាពតានតឹង និងជំងឺបាក់ទឹកចិត្ត
យើងកម្រនិយាយពីភាពតានតឹងដោយសារការមានផ្ទៃពោះ ព្រមទាំងការប្រែប្រួលអ៊័រម៉ូនក្នុងរាងកាយដែលអាចនាំឲ្យមានជំងឺបាក់ទឹកចិត្ត។ ការហាត់យូហ្គា និងការតាំងសមាធិជួយទប់ទល់នឹងភាពតានតឹងនិងជំងឺបាក់ទឹកចិត្តដែលជួយបន្ថយអាការឈឺក្បាល ។
៥. សម្ពាធឈាមឡើងខ្ពស់
នេះជាមូលហេតុនៃការព្រួយបារម្ភ និងកើតឡើងជាទូទៅនៅក្នុងត្រីមាសទី៣ ។ ជំងឺព្រាយក្រឡាភ្លើងក្នុងអំឡុងពេលមានផ្ទៃពោះអាចនឹងធ្វើឱ្យកូនក្នុងផ្ទៃចុះខ្សោយព្រោះវាអាចនាំឱ្យមានការឈឺចាប់ដល់ទារក ។ ប្រសិនបើអ្នកឈឺក្បាលរួមជាមួយការព្រិលភ្នែក និងចង់ក្អួត អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យ ៕
ដកស្រង់ពី៖ Health.com