ដឹងឪ្យហើយទៅ! វីធីសាស្រ្ត ៣ យ៉ាងនេះអាចជួយកូនតូចឈប់ទល់លាមក
អាការៈទល់លាមកជាអាការៈយ៉ាងដែលរំខានយើងខ្លាំង ឬអាចជំរុញឱ្យមានឈឺចុកចាប់ខ្លាំងជាពិសេសកូនតូចៗ តែការទល់លាមកមិនមែនជាជំងឺធ្ងន់ធ្ងរទេ។
ដូចនេះយើងគួរតែយល់ដឹងពីវិធីសង្គ្រោះ និងដឹងពីមូលហេតុដែលបណ្ដាលឲ្យកូនមានបញ្ហានេះឡើង ក្នុងនោះមានវិធីសាស្រ្ត ៣យ៉ាងដែលអាចជួយកាត់បន្ថយក្នុងរួមមាន៖

១. ឲ្យកូនញ៉ាំទឹកឲ្យច្រើន
លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឲ្យដឹងថា នៅពេលកូនមានបញ្ហាបែបនេះ គួរឲ្យផឹកទឹកឲ្យបានច្រើន ព្រោះទឹកគឺជាសារធាតុរាវ ដែលអាចបន្ទន់លាមកបាន។ នៅពេលលាមកប្រែជាទន់ កូនអាចបន្ទោបង់បានដោយមិនមានការឈឺចាប់ និងងាយស្រួលជាងមុនបាន។
២. ម៉ាស្សាពោះកូន
យើងគួរម៉ាស្សាចលនានៅម្ដុំពោះវៀនធំដែលមានទីតាំងនៅខាងក្រោមផ្នែកខាងឆ្វេង។ ការធ្វើបែបនេះក៏អាចមានប្រសិទ្ធភាពជួយឲ្យការបត់ជើងរបស់កូនបានស្រួលឡើងវិញដែរ។
៣. ថ្នាំសុល
ប្រសិនបើកូននៅតែយំ ព្រោះពិបាកជុះ ជម្រើសចុងក្រោយ គឺមានតែទិញថ្នាំយកមកសុលតាមគូទរបស់កូន ទើបអាចជួយដោះស្រាយបញ្ហានេះបាន។ ក្រោយពេលសុលបាន ១៥-៣០ នាទីកូនប្រាកដចង់ចូលបន្ទប់ទឹក។

ដើម្បីការពារកុំឲ្យកូនតូចជួបបញ្ហានេះ យើងគួរតែឲ្យកូនផឹកទឹក និងញ៉ាំអាហារគ្រប់មុខ ជាពិសេសប្រភេទបន្លែបៃតង ផ្លែឈើ ដែលល្អចំពោះពោះវៀន និងក្រពះ ថែមទាំងជួយឲ្យកូនលូតលាស់បានល្អ។
ទល់លាមកអាចធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់កូន ប្រសិនបើធ្វើវិធីខាងលើមិនបានជោគជ័យ ហើយការទល់លាមកអូសបន្លាយយូរ និងឧស្សាហ៍កើតមានឡើង បូករួមទាំងការឈឺចុកចាប់ជាប្រចាំទៀតនោះ វាអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនកូន និងរលោករន្ធគូទ ព្រោះលាមកជាជាតិពុល ក្ដៅ រឹង ពេលនៅក្នុងពោះវៀនយូរពេកធ្វើឲ្យកូនក្ដៅខ្លួនសូមប្រញាប់ទៅជួបគ្រូពេទ្យ ។
ប្រភព៖ hellokrupet