ត្រូវប្រយ័ត្ន! ពេលពពោះអាចញុាំទុរេនបាន ប៉ុន្តែបើស្ថិតក្នុងស្ថានភាព ៣ នេះហាមដាច់ខាត
ម៉ាក់ៗដែលកំពុងពពោះ ត្រូវប្រយ័ត្នគ្រប់ពេលដែលញ៉ាំចំណីអាហារនានា។ អាហារដែលម៉ាក់ៗមានផ្ទៃពោះ គួរញ៉ាំឲ្យបានច្រើននោះគឺបន្លែផ្លែឈើ។ ទោះជាយ៉ាងណាពេលពពោះអ្នកត្រូវមានការប្រុងប្រយ័ត្នឪ្យខ្លាំង ព្រោះថាអ្នកកំពុងមានគភ៌ម្នាក់ទៀតដែលងាយរងគ្រោះថ្នាក់ណាស់។
តើម៉ាក់ដែលមានផ្ទៃពោះអាចញ៉ាំច្រើនបានទេ?
ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលស្ត្រីពពោះគួរជៀសវាងធុរេន៖
ស្រ្តីដែលកំពុងពពោះហើយចង់ញ៉ាំទុរេននោះ គឺអាចញ៉ាំបាន ព្រោះញ៉ាំទុរេនមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ ក៏ប៉ុន្តែញ៉ាំតិចបានហើយ មិនអាចញ៉ាំច្រើនពេកទេ ព្រោះវាអាចបណ្តាលឲ្យទៅជាក្តៅខ្លួនបាន។
ទោះយ៉ាងណា ដោយសារតែទុរេនមានជាតិស្ករ និងកាបូអីដ្រាតខ្ពស់ ម៉ាក់ៗដែលមានបញ្ហាសុខភាពមួយចំនួនគួរចៀសវាងដូចជា៖
- ស្រ្តីមានជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ
- ស្រ្តីមានផ្ទៃពោះមានប្រវត្តិគ្រួសារមានជំងឺទឹកនោមផ្អែម
- ស្រ្តីមានផ្ទៃពោះលើសទម្ងន់។
សរុបមក ម៉ាក់ៗមានផ្ទៃពោះអាចញ៉ាំទុរេនបាន តែត្រូវកំណត់បរិមាណដែលញ៉ាំ ដើម្បីកុំប៉ះពាល់ដល់សុខភាព តែប្រសិនបើញ៉ាំហើយមានអារម្មណ៍ថាមិនស្រួល គួរទៅជួបគ្រូពេទ្យ។
ដកស្រង់ពី៖ Hello Health Group