៤ចំណុចធំៗ! បើធ្វើបានពេលពពោះ កូនកើតមកគ្រប់គីឡូល្អណាស់
ក្នុងពេលពពោះ ស្រ្តីគ្រប់រូបត្រូវថែសុខភាពឲ្យបានល្អ ដើម្បីឲ្យកូនក្នុងផ្ទៃលូតលាស់ដោយគ្មានបញ្ហាប៉ះពាល់ ហើយកើតមកគ្រប់គីឡូត្រឹមត្រូវ។ ប៉ុន្តែមានទារកខ្លះកើតមកមិនគ្រប់គីឡូតាមស្តង់ដារ។
តើគួរធ្វើបែបណា ដើម្បីការពារមិនឲ្យបញ្ហានេះកើតឡើង?
ទាក់ទងនឹងបញ្ហានេះ មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ទារកគ្រប់ខែ ឬមិនគ្រប់ខែក៏ដោយ ឲ្យតែកើតមកមិនគ្រប់គីឡូ គឺអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា ចុះជាតិស្ករ ចុះកម្តៅក្នុងខ្លួនខ្លាំង និងងាយកើតលឿង។ល។

ដូចនេះហើយ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំពីវិធីម៉ាក់ៗដែលកំពុងពពោះទាំងអស់ គួរធ្វើដើម្បីការពារមិនឲ្យកូនកើតមកមិនគ្រប់ទម្ងន់ដែលអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើននោះដូចជា៖
- ញ៉ាំអាហារបំប៉នឲ្យបានគ្រប់គ្រាន់
- តាមដានសុខភាពផ្ទៃពោះឲ្យបានទៀងទាត់
- ជ្រើសរើសមន្ទីរពេទ្យសម្រាលកូនដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
- គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក។
ចំណែកមូលហេតុបណ្តាលឲ្យកូនកើតមកមិនគ្រប់គីឡូ ផ្អែកទៅលើ៣កត្តាធំៗគឺ៖
/GettyImages-103771586-58d18be73df78c3c4ffff14c.jpg)
កត្តាម្តាយ៖ ជំងឺក្រឡាភ្លើង ការឡើងសម្ពាធឈាមរ៉ាំរ៉ៃ
កត្តាទារក៖ ការបង្ករោគតាំងពីនៅក្នុងពោះ ម្តាយកើតស្អូចពេលពពោះ ឬជំងឺតំណពូជពីកំណើតកត្តាគភ៌៖ ការពពោះកូនភ្លោះ២ ឬច្រើន។
បញ្ជាក់៖ កូនប្រុសពេលកើត ៖ ទម្ងន់ ២,៥ គីឡូក្រាម
កូនស្រីពេលកើត៖ ទម្ងន់ ២,៥ គីឡូក្រាម