កុំរំលងឪ្យសោះ! ម៉ាក់ៗមានផ្ទៃពោះថ្មីថ្មោងត្រូវដឹង ៤ ចំណុចនេះ
មានផ្ទៃពោះថ្មីថ្មោងម៉ាក់ៗពិតជារំភើបខ្លាំងណាស់ ទន្ទឹមនឹងភាពរីករាយក៏នៅមានកូនចិត្តភ័យព្រួយបារម្ភ នៅលាយឡំជាមួយគ្នាដែរ។ ទោះបីជាយ៉ាងណាពេលពពោះអ្នកត្រូវមានការប្រុងប្រយ័ត្នឪ្យកាន់តែខ្ពស់។
តើមានរឿងអ្វីខ្លះដែលអ្នកត្រូវមានការប្រុងប្រយ័ត្ននោះ?
គ្រូពេទ្យបានណែនាំរឿង ៤ យ៉ាង ម៉ាក់ៗមានកូនដំបូងត្រូវដឹង និងប្រុងប្រយ័ត្នឲ្យបានខ្ពស់៖

១. ពិនិត្យទឹកនោមឃើញមានគំនូសក្រហមពីរឆ្នូត តែទៅពិនិត្យអេកូបែរជាមិនទាន់ឃើញ។ មូលហេតុនេះមកពីកូនមិនទាន់ធ្លាក់ចូលទៅក្នុងស្បូន ព្រោះមកពីទើបបាត់រដូវថ្មីថ្មោង ដែលគភ៌ទើបតែបានប៉ុន្មានសប្ដាហ៍ប៉ុណ្ណា។ ដូចនេះហើយគួរតែទៅពិនិត្យនៅសប្ដាហ៍ក្រោយៗ ដើម្បីចង់ដឹងថាកូនមិននៅក្រៅស្បូន។
២. គួរតែបញ្ឈប់ការពាក់ស្បែកជើងកែងខ្ពស់ៗ ក៏ព្រោះតែស្ត្រីមានផ្ទៃពោះអាចងងឹតមុខ ដូចនេះបើពាក់ស្បែកជើងខ្ពស់អាចអាចក្រឡាច់ដួល នាំឲ្យមានបញ្ហាចំពោះកូនក្នុងផ្ទៃដូចជាធ្លាក់ឈាម ឬរលូត។ ដើម្បីចៀសវាងបញ្ហាបែបនេះ គួរពាក់ស្បែកជើងរាបស្មើវិញ ទើបមានសុវត្ថិភាពចំពោះខ្លួនឯង និងកូន ហើយក៏គួរចៀសវាងយួរ លើករបស់ធ្ងន់ៗ ឬឡើងឈោងចាប់វត្ថុអ្វីមួយ ព្រោះតែធ្វើឲ្យកូននៅក្នុងផ្ទៃ ប្រឈមនឹងហានិភ័យផ្សេងៗ។

៣. ការរួមភេទ មិនប៉ះពាល់ដល់កូនក្នុងផ្ទៃឡើយ ម៉ាក់ៗមិនចាំបាច់បារម្ភទេ ព្រោះមិនអាចធ្វើឲ្យរលូតកូនឡើយ តែប្រសិនបើមានការធ្លាក់ឈាម ឬមិនស្រួលក្នុងខ្លួនចំណុចណាមួយ គួរតែប្រាប់ដៃគូ។
៤. ទើបតែមានកូន ១ សប្ដាហ៍ដំបូងគួរតែផ្អាកញ៉ាំហឹរ ឬភេសជ្ជៈមានជាតិហ្គាស នាំឲ្យប្រព័ន្ធរំលាយអាហារពិបាកធ្វើការ ដែលធ្វើឲ្យពិបាកគេង នាំឲ្យអារម្មណ៍មួម៉ៅ។
ដកស្រង់ពី៖ Hello Krupet