កុំប្រហែសឪ្យសោះ! ភ្នែកកូនអាចមានគ្រោះថ្នាក់ បើម៉ាក់​ៗ​​​​មិនប្រយ័ត្នរឿង ៣នេះ

ការ​ថែទាំ​ភ្នែក​ទារក ​សំខាន់​ខ្លាំង​ណាស់​ ដែល​ម៉ាក់​ប៉ា​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់ ជាពិសេសម៉ាក់ៗ​សម្រាល​តាម​ធម្មជាតិ ព្រោះ​ការ​ឆ្លង​តាម​ផ្លូវ​ក្រោម ងាយ​នឹង​ឆ្លង​បាក់តេរី​ផ្សេង​ៗ​ដូចជា​រលាក​ភ្នែក ភ្នែក​ឡើង​ក្រហម ឬ​ហូរ​ទឹក​ភ្នែក​ជាដើម។

តើមានបញ្ហាអ្វីខ្លះដែលអ្នកម៉ាក់ក្រោយសម្រាលត្រូវប្រយ័ត្ន?

​ពេល​សម្រាល ម៉ាក់​ៗ​ក៏​មិន​ត្រូវ​ធ្វើ​រឿង​ទាំងនេះ​លើ​ភ្នែក​កូន ព្រោះ​វា​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ភ្នែក​​កូន៖

Eye conditions in your baby

១. មិន​ត្រូវ​បន្តក់​ទឹក​ដោះ
ពេល​អាអូន​ឈឺ​ភ្នែក ចាស់​ៗ ច្រើន​តែ​ឲ្យ​ម៉ាក់​ៗ ច្របាច់​ទឹក​ដោះ​ចូល​ទៅ​ក្នុង​ភ្នែក​កូន តែ​​ការ​​ធ្វើ​បែប​នេះ​មិន​ត្រឹម​ត្រូវឡើយ បណ្ដាល​ឲ្យ ស្អិត ខ្ទុះ ហើម និង​រលាក​កញ្ចក់​ភ្នែក​របស់​ទារក។

២. មិន​ត្រូវ​បន្តក់​ទឹកដូង
អ្នក​ខ្លះ​គេ​យក​ទឹក​ដូង​មក​បន្តក់​ក្នុង​ភ្នែក​កូន ដើម្បី​ព្យាបាល​ជំងឺ តែ​ទឹកដូង​មិនមែន​សម្រាប់​យក​ទៅ​លាង​សម្អាត​ភ្នែក​ឡើយ។

Common eye infections in kids - Kidspot

៣. មិន​ត្រូវ​យក​ដៃ​កខ្វក់ប៉ះ​ទារក
ពេល​ជូត​សម្អាត ឬ​ប៉ះ​ទៅ​លើ​បរិវេណ​ភ្នែក​កូន ម៉ាក់​ៗ​គួរតែ​លាង​សម្អាត​ដៃ និង​កាត់​ក្រចក​ឲ្យ​បាន​ស្អាត​ល្អ នោះ​ទើប​មិន​ឆ្លង​មេរោគ​ទៅ​ភ្នែក​កូន។

នៅ​ពេល​ភ្នែក​ទារក​មាន​បញ្ហា សូម​យក​​សេរ៉ូម​ប្រៃ​មក​លាង​ភ្នែក ព្រោះ​វា​អាច​កាត់​បន្ថយ​ជាតិ​កខ្វក់​​ក្នុង​ភ្នែក បន្ទាប់​មក​យក​ថ្នាំ​បន្តក់​តាម​ក្រោយ ទើប​​ល្អ​ចំពោះ​កូន។

ដកស្រង់ពី៖ Hello Health Group