គួរដឹងមុនទៅ! ៧ ចំណុចដែលអ្នកនឹងជួបពេលក្លាយជាម្តាយរបស់គេ
ការបានធ្វើជាម្តាយគេ ជាបទពិសោធន៍ដ៏អស្ចារ្យបំផុតមួយ ដែលស្ត្រីត្រូវជួបប្រទះនៅក្នុងជីវិត។ ម្តាយ ជាមនុស្សម្នាក់ហ៊ានប្តេជ្ញាចិត្ត និងហ៊ានលះបង់។ ការធ្វើជាម្តាយគេមិនមែនជាកិច្ចការមួយធម្មតាឡើយ វាជាការងារមួយពិបាកបំផុត។ ទោះបីជាយ៉ាងណា មានរឿងរ៉ាវមួយចំនួនទៀតដែលគ្មានអ្នកណាប្រាប់អ្នក មុនពេលបានក្លាយជាម្តាយគេនោះទេ។
ដូច្នេះ ខាងក្រោមនេះនឹងលាតត្រដាងពីរឿងរ៉ាវមួយចំនួនដែលអ្នកគួរដឹងមុនពេលក្លាយជាម្តាយគេ៖
១. រៀនមិនចេះឈប់
អ្នកធ្លាប់គិតថា អ្នកជំនាញខាងស្លៀកខោទឹកនោមឱ្យកូន តែអ្នកក៏ត្រូវរៀនឱ្យកូនចេះប្រើប្រាស់បន្ទប់ទឹកនៅពេលគេធំឡើង អ្នកត្រូវធ្វើឱ្យខ្លួនឯងទាន់សម័យនឹងអ្វីៗដែលថ្មី។
២. អ្នកនឹងត្រូវធ្វើការងារផ្ទះច្រើន
នៅពេលអ្នកមានកូនតូច ការងារមានមិនចេះអស់។ ងូតទឹកឱ្យកូន បញ្ចុកអាហារកូន ឱ្យកូនបៅ វាហាក់បីដូចជាកិច្ចការដែលមិនចេះអស់មិនចេះហើយ។
៣. មានអារម្មណ៍ថា តែលតោល
ម្តាយតែងតែមានអារម្មណ៍ធុញថប់នឹងរាល់ទំនួលខុសត្រូវទាំងអស់ ហើយមួម៉ៅនឹងការមើលថែពេលកូនឈឺ ម្តាយមានអារម្មណ៍ថា តែលតោល និងអស់សង្ឃឹម។
៤. កើតមានកំហុសឆ្គង
ជាពិសេសបើសិនអ្នកទើបតែមានកូនដំបូង កំហុសឆ្គងការមើលថែទាំកូនមួយចំនួនតែងតែកើតឡើង។ តែទោះបីជាយ៉ាងណា វាជាបទពិសោធន៍មួយដ៏ល្អបំផុត ហើយម្តាយមិនគួរបន្ទោសខ្លួនឯងដោយសារតែបញ្ហានេះឡើយ។
៥. បាត់បង់ពេលវេលាផ្ទាល់ខ្លួន៖
នៅពេលអ្នកមានកូនតូច ពេលវេលា និងភាពសុខស្រួលផ្ទាល់ខ្លួននឹងលែងមានទៀតហើយ ព្រោះកូនអ្នកនឹងត្រូវការអ្នកគ្រប់ពេល។
៦. ភាពលំបាកពេលបំបៅដោះកូន
ការបំបៅដោះកូនមិនមែនជាវិធីមួយងាយស្រួលរៀនទេ វាអាចជាភាពធ្វេសប្រហែស, ការឈឺចាប់ និងភាពឆ្គាំឆ្គងចាប់ផ្តើមកើតឡើង រហូតដល់អ្នករៀនចេះយ៉ាងស្ទាត់ជំនាញ។
៧. បម្រែបម្រួលរាងកាយ៖ បម្រែបម្រួលមួយចំនួននឹងកើតឡើងចំពោះខ្លួនប្រាណអ្នក ក្រោយពេលសម្រាលកូនរួច ដូចជាឡើងទម្ងន់ សុដន់យារធ្លាក់ ស្នាមសង្វារ…។
ដកស្រង់ពី៖ Hello Krupet