អំឡុងពេលបំបៅដោះកូន!​ ម៉ាក់ៗអាចសាកវិធីទាំងនេះដើម្បីកុំឪ្យឈឺខ្នង

ស្រីៗ​ពិបាក​ខ្លាំងណាស់​ទៅហើយ ពេល​ពពោះ ហើយ​ក្រោយ​សម្រាល​កូន ក៏​មិនស្រួល​ដែរ ត្រូវ​មើល​ថែកូន ធ្វើម៉េច​ឲ្យ​មាន​សុខភាព​ល្អ ធំឡើង​ឆ្លាត។ ជាក់​ស្ដែង ការ​លើកបី ពកូន​អត់​ត្រឹម​ត្រូវ ខុស​បច្ចេក​ទេស នាំ​ឲ្យស្រីៗ​គ្នាយើង​ឈឺ​ចង្កេះ ឈឺ​ឆ្អឹងខ្នង​ជា​មិនខាន ជាពិសេស​ពេល​កូន​កាន់តែ​ធំ​ធ្ងន់ឡើងៗ។

តើមានវិធីអ្វីខ្លះដែលជួយអ្នកម៉ាក់មិនសូវឈឺខ្នងពេលបំបៅដោះកូន?

ដើម្បីចៀសវាងការឈឺចាប់នេះ គួរតែធ្វើដូចខាងក្រោម៖

12 Tips to Help Reduce Back Pain While Breastfeeding a Newborn! |  Breastfeeding Baby Comfortably

១. លក្ខខណ្ឌ​ទូទៅ

ធ្វើ​លំហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ ​មិន​ថា​ជំងឺ​អ្វី​ក៏​ដោយ ប៉ុន្តែ​សម្រាប់​ស្ត្រី​ទើប​សម្រាល​កូន​រួច សូម​​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​សិន​ ថា​តើ​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​សម្រាល ទើប​អាច​ហាត់​ប្រាណ​បាន ហើយ​ត្រូវ​ហាត់​ពេល​ណា ជាមួយ​ឧបករណ៍​អ្វី។

បើ​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ហាត់​ប្រាណ​ហើយ ម្ដាយ​គួរ​ប្រុង​ប្រយ័ត្ន​នឹង​ហាត់​ប្រាណ​ កុំ​កញ្ឆក់ៗ ឬ​លើ​របស់​ធ្ងន់ៗ។ យក​ល្អ គួរ​ហាត់​របៀប​យ៉ូហ្កា​ឱ្យ​បាន​ច្រើន។

២. របៀប​លើក​ទារក

  • ពេល​យើង​ឱន​ចុះ​ក្រោម ​លើក​ក្មេង​ព ​ត្រូវ​ចៀសវាង​ឱន​ពត់​ខ្នង​ខ្លាំង​ពេក​ ព្រោះ​​អាច​​ធ្វើ​ឱ្យ​ឈឺ​ចង្កេះ​ខ្លាំង។ វិធី​ត្រឹម​ត្រូវ​ គឺ​​ឱន​ចុះ​បន្តិច​ និង​លត់​ជង្គង់​ចុះ​ម្ខាង​ កាន់​ក្មេង និង​លើ​កក្មេងឡើង​ ដោយ​ប្រឹង​ក្បាល​ពោះ​ និង​កម្លាំង​ជើង។
  • សូម​កុំ​លើក​ទារក​ឡើង​ដោយ​ប្រើ​ដៃ​យោង​ព គឺ​ត្រូវ​ឱបទារក​នោះ​ជាប់​នឹង​ដើម​ទ្រូវ​សិន​សឹម​ងើប​ឡើង។

៣. ពេល​បំបៅ​ដោះ​កូន

  • ពេល​បំបៅ​ដោះ​កូន​ជាប់​នឹង​ដើម​ទ្រូង ម្ដាយ​មិន​គួរ​ងើប​ឈរ​នោះ​ទេ។ ម្ដាយ​ត្រូវ​គេង​ផ្អៀង​ម្ខាង និង​ដាក់​កល់​ខ្នើយ​សមស្រប ​ដើម្បី​អាច​ឱ្យ​កូន​បៅ​បណ្ដើរ​ និង​គេង​បណ្ដើរ។
  • ពេល​អង្គុយ​បំបៅ​ដោះ ម្ដាយត្រូវ​អង្គុយ​ត្រង់​ខ្លួន ​និង​នៅ​លើ​កៅ​អី​រឹង​ ជាជាង​កៅ​អី​ដែល​មាន​ពូក​ទន់ៗ។

៤. ពេល​បី​កូន​ដើរ

  • ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ហើយ​ព​កូន គួរ​មាន​កាបូប​សម្រាប់​ដាក់​ទារក​ខាង​មុខ​ដើម​ទ្រូង ​ជាជាង​បី​ដោយ​ដៃ​ច្រើន​ពេក។
  • ចៀសវាង​ដាច់ខាត​ព​កូន​នៅ​ចង្កេះ ព្រោះ​នឹង​នាំឱ្យ​ឈឺ​ទាំង​ចង្កេះ ​និង​ខ្នង។
Woman backache. Close up of young woman feeling back pain. Female back  ache. Woman feel spine hurt. Girl touching back with hands. Radiculitis  ache in human body Stock Video Footage - Storyblocks

៥. ពេល​បំបៅ​ដោះ​កូន

  • ពេល​បំបៅ​ដោះ​កូន​ជាប់​នឹង​ដើម​ទ្រូង ម្ដាយ​មិន​គួរ​ងើប​ឈរ​នោះ​ទេ។ ម្ដាយ​ត្រូវ​គេង​ផ្អៀង​ម្ខាង និង​ដាក់​កល់​ខ្នើយ​សមស្រប ​ដើម្បី​អាច​ឱ្យ​កូន​បៅ​បណ្ដើរ​ និង​គេង​បណ្ដើរ។
  • ពេល​អង្គុយ​បំបៅ​ដោះ ម្ដាយត្រូវ​អង្គុយ​ត្រង់​ខ្លួន ​និង​នៅ​លើ​កៅ​អី​រឹង​ ជាជាង​កៅ​អី​ដែល​មាន​ពូក​ទន់ៗ។

៦. ពេល​បី​កូន​ដើរ

  • ពេល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ហើយ​ព​កូន គួរ​មាន​កាបូប​សម្រាប់​ដាក់​ទារក​ខាង​មុខ​ដើម​ទ្រូង ​ជាជាង​បី​ដោយ​ដៃ​ច្រើន​ពេក។
  • ចៀសវាង​ដាច់ខាត​ព​កូន​នៅ​ចង្កេះ ព្រោះ​នឹង​នាំឱ្យ​ឈឺ​ទាំង​ចង្កេះ ​និង​ខ្នង។

ដកស្រង់ពី៖ Hello Krupet