ប្រយោជន៍អស្ចារ្យណាស់! ប្រសិនបើធ្វើចិត្តឲ្យរីករាយ និយាយលេងច្រើនៗនៅពេលពពោះ
ពេលពពោះ ស្រីៗគ្នាយើងច្រើនតែងតានតឹងអារម្មណ៍ មួរម៉ៅច្រើន តែបើយើងនៅបន្តស្ថានភាពបែបនេះមិនល្អនោះទេ ថែមទាំងជះឥទ្ធិពលដល់កូនក្នុងផ្ទៃទៀត។ ផ្ទុយទៅវិញ បើអំឡុងពេលពពោះស្ត្រីអាចធ្វើចិត្តឲ្យរីករាយ និយាយលេង ដើម្បីអភិវឌ្ឍខួរក្បាលកូនក្នុងផ្ទៃបានច្រើន នោះនឹងផ្តល់ប្រយោជន៍ច្រើនដល់កូនយើង។

អភិវឌ្ឍខួរក្បាលកូនត្រូវចាប់ផ្តើមតាំងពីនៅក្នុងពោះ មិនមែនធ្វើនៅពេលកូនកើតមកនោះទេ។ ក្នុងនោះបើក្រោម ១៦ សប្តាហ៍ ម្តាយស្ត្រេស មិនសប្បាយចិត្ត មិនចោទជាបញ្ហាចំពោះកូនក្នុងផ្ទៃនោះទេ តែបើចាប់ពី ៤ ខែទៅ នឹងប៉ះពាល់ដល់កូនក្នុងផ្ទៃ។
នៅក្នុងត្រីមាសទី១ ជាដំណាក់កាលចាប់ផ្តើម ម្តាយត្រូវប៉ូវគ្រប់យ៉ាង ដើម្បីឲ្យកូនពេញលក្ខណៈ ដើម្បីបង្កើតជាភ្នែក ច្រមុះ មាត់កូន ហើយក្នុងត្រីមាសទី២ ប្រព័ន្ធកោសិកា ខួរក្បាល ផ្នែកអារម្មណ៍ ចាប់ផ្តើមមានអស់ហើយ។ អ្វីដែលយើងត្រូវជួយគាត់ គឺត្រូវជួយតាំងនៅក្នុងពោះ បើយើងធ្វើឲ្យម្តាយសប្បាយចិត្ត ទទួលបានការបណ្តុះបណ្តាលតាំងពីនៅក្នុងពោះទៀត កូនកើតមកស្រួលចិញ្ចឹម”។
១. អត្ថប្រយោជន៍នៃការអភិវឌ្ឍខួរក្បាលកូនតាំងពីនៅក្នុងផ្ទៃ
- កូនរួសរាយ និងអត់ធ្មត់ខ្ពស់
- កូនមិនងាយឆេវឆាវ
- កូនមិនងាយយំពេលយប់
- កូនងាយចុះសម្រុងនឹងសង្គម
- កូនងាយយល់ពីអ្វីៗជុំវិញខ្លួន និងស្រូបយកព័ត៌មានលឿន
- សមត្ថភាពខួរក្បាលខាងស្តាំកូនខ្លាំង។
ចំណាំ៖ កាលណាម្តាយពិបាកចិត្ត ស្មុគស្មាញច្រើន នោះកូនក្នុងពោះក៏ស្មុគស្មាញ ស្ត្រេសទៅតាមនោះដែរ អ៊ីចឹងហើយពេលពពោះទោះជាលំបាក ឬជួបបញ្ហាមិនសប្បាយចិត្ត ក៏ម៉ាក់ៗត្រូវចេះទប់អារម្មណ៍ ធ្វើចិត្តឲ្យរីករាយ ទើបមិនប៉ះទង្គិចដល់ផ្លូវចិត្តយើងផង ផ្លូវចិត្តកូនយើងទៀត។
ប្រភព៖ Hello Krupet