កើតឡើងច្រើនណាស់! កូនតូចរលាកគូទ បណ្តាលមកពីអ្វី? តើគួរដោះស្រាយបែបណា?
ក្មេងតូចៗ អាយុក្រោយ១ឆ្នាំ ឧស្សាហ៍រលាកគូទណាស់ ដែលនេះជាកង្វល់របស់ម៉ាក់ប៉ាគ្រប់រូប ព្រោះវាធ្វើស្បែកដ៏ខ្ចីរបស់កូនទៅជារោលឡើងក្រហម។
តើក្មេងតូចរលាកគូទបណ្តាលមកពីអ្វី? ហើយត្រូវធ្វើបែបណា?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីមូលហេតុ និងដំណោះស្រាយពេលកូនរលាកគូទ៖
១. មូលហេតុនាំឲ្យក្មេងតូចរលាកគូទ
មានមូលហេតុជាច្រើនបណ្តាលកូនក្មេងឧស្សាហ៍រលាកគូទ ដោយក្នុងនោះមានពាក់ព័ន្ធនឹងការអនាម័យផងដែរ។
- រាកញឹកញាប់
- លាងសម្អាតគូទកូនមិនបានស្អាតល្អ
- ផ្អាប់កន្ទបកូនទុកយូរពេក
- អាលែកហ្ស៊ីជាមួយកន្ទប ឬខោទឹកនោម
- ឆ្លងមេរោគផ្សិត បាក់តេរី ឬវីរុស។
២. ដំណោះស្រាយពេលក្មេងរលាកគូទ
- លាបក្រែមជុំវិញបរិវេណគូទកូន ក្រោយសម្អាតគូទ ឬងូតទឹករួច
- ឲ្យកូនញ៉ាំទឹកឲ្យច្រើន
- ឲ្យកូនតមអាហារដែលមានជាតិខ្លាញ់ ហឹរ ឬផ្អាប់
- ធ្វើអនាម័យរាងកាយ និងគូទកូនជាប់ជាប្រចាំ
- ជ្រើសរើសកន្ទប ឬខោទឹកនោម ដែលទន់ ហើយជក់ទឹក
- ត្រូវផ្លាស់ប្តូរកន្ទបកូនឲ្យញឹកញាប់។
ដកស្រង់ពី៖ Hello Health Group