ប៉ះពាល់ណាស់! នៅពេលកូនគេងប៉ាម៉ាក់ហាមធ្វើរឿង ៣ ចំណុចនេះឲ្យសោះ
ពេលវេលាសម្រាករបស់កូន គឺជាពេលវេលាដ៏សំខាន់បំផុតក្នុងការជំរុញដល់ការលូតលាស់ ទាំងប្រាជ្ញាស្មារតីរបស់ពួកគេ។ ដូច្នេះកូនរបស់អ្នកគួរតែគេងឲ្យបានលក់ស្រួល មិនត្រូវមានអ្វីមករំខានឡើយ។
តើមានចំណុចអ្វីខ្លះដែលអ្នកមិនគួរធ្វើនៅពេលកូនគេង?
ខាងក្រោមនេះគឺជាមូលហេតុ៣ចំណុច ដែលប៉ាម៉ាក់ទាំងឡាយមិនគួរធ្វើនៅពេលកូនគេងឡើយ៖
១. កុំបំភ័យដើម្បីឲ្យកូនគេង
នៅពេលខ្លះកូនរបស់អ្នកគួរឲ្យស្រឡាញ់ និយាយចេះស្តាប់បង្គាប់ តែពេលខ្លះទៀតពួកគេអាចរឹងរូសមិនព្រមគេងឡើយ។ ទោះជាយ៉ាងណាសូមកុំការធ្វើសកម្មភាព ឬនិយាយអ្វីកុំបំភ័យ ក៏ព្រោះតែចង់ឲ្យពួកគេឆាប់គេងឲ្យសោះ។ការធ្វើបែបនេះអាចបណ្តោលឲ្យក្មេងមានអារម្មណ៍តានតឹង និងជះឥទ្ធិពលអវិជ្ជមានដល់បញ្ញារយៈពេលវែងបាន។
២. កុំដាស់កូន
ប៉ាម៉ាក់ ភាគច្រើនតែងមានការព្រួយបារម្ភនៅពេលដែលឃើញកូនខ្លួនគេងយូរពេក រហូតដល់ដាស់កូនឲ្យភ្ញាក់ក៏មានដែរ។ ប៉ុន្តែការគេងយូរជារឿងធម្មតារបស់ក្មេង ហើយជាតម្រូងការរាងកាយដើម្បីលូតលាស់។ នៅពេលដែលគេងឆ្អែតហើយ ខួរក្បាលរបស់ពួកគេនឹងដាស់ពួកគេឲ្យភ្ញាក់ដោយខ្លួនឯង ដូច្នេះអ្នកគ្រាន់តែចាំមើលថា ដង្ហើមរបស់កូនដំណើរការធម្មតាឬអត់។
៣. កុំធ្វើលំលេងរំខាន
សំលេងរំខាន គឺជាបរិយាកាសដែលបង្កអន្តរាយដល់សុខភាពផ្លូវចិត្តកុមារតូចៗ វានឹងធ្វើឲ្យកុមារមានភាពធុញថប់ គេងមិនបានស្កប់ស្កល់ឡើយ។ ជៀសវាងការជជែកគ្នាលឺៗ ឬធ្វើអ្វីនៅក្បែរកន្លែងកូនកំពុងតែគេងឲ្យសោះ សូម្បីតែក្លិននៃការធ្វើម្ហូបក្នុងផ្ទះបាយក៏មិនគួរឲ្យសាយភាយដល់កន្លែងកូនគេងដែរ។
ការគេងរបស់កូន គឺជាពេលវេលាដ៏ចាំបាច់បំផុត ព្រោះវាអាចជួយជំរុញដល់ការអភិវឌ្ឍន៍ទាំងរាងកាយនឹងស្មារតីបានល្អ។ តែប្រសិនបើកូនរបស់អ្នកគេងមិនបានគ្រប់គ្រាន់វិញនោះ វាអាចបង្កផលវិនាសដល់រាងកាយ និងសតិបញ្ហារបស់កូន៕
ដលស្រង់៖ Health.com