ប្រសិនបើវិជ្ជមានកូវីដ ១៩ និងកំពុងព្យាបាលផងនោះអាហារទាំងនេះអ្នកគួរចៀសវាង
វីរុសកូវីដ ១៩ ជាវីរុសកាចសាហាវដែលវាយប្រហារខ្លាំងទៅលើប្រព័ន្ធភាពស៊ាំធ្វើឲ្យសុខភាពរបស់អ្នកចុះខ្សោយ រហូតមកដល់ពេលណានេះ វីរុសនេះក៏បានឆក់យកជីវិតមនុស្សជិត ៤លាននាក់ទូទាំងពិភពលោក។ ដូចនេះរបបអាហាររបស់អ្នកត្រូវតែមានគុណភាពល្អសំរាប់រាងកាយរបស់អ្នក ជាពិសេសសំរាប់អ្នកដែលផ្ទុកវីរុសនេះ។
ទាំងនេះជាអាហារមួយចំនួនដែលអ្នកជំងឺកូវីដ ១៩ និងកំពុងព្យាបាលគួរចៀសវាង៖

១. អាហារកំប៉ុង
អាហារទាំងនេះមានសូដ្យូមខ្ពស់ដែលបង្ករការរលាក និងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងពិបាកក្នុងការជាសះស្បើយពីអាការៈជំងឺនានា។
២. អាហារហឹរ
អាហារហឹរៗអាចផ្ដល់ផលរំខានដល់បំពង់ក និងធ្វើឲ្យអ្នកងាយក្អក ដែលរុញច្រានឲ្យអាការៈរបស់អ្នកកាន់តែធ្ងន់ធ្ងរ។
៣. អាហារបំពង
ប្រភេទអាហារនេះជាអាហារដែលមានជាតិខ្លាញ់ច្រើន និងពិបាកកិន ធ្វើឲ្យសំណល់កកកុញក្នុងពោះវៀនច្រើន។ បញ្ហាទាំងនេះធ្វើឲ្យប៉ះពាល់ដល់ពោះវៀន និងមុខងារភាពស៊ាំ ដែលធ្វើឲ្យអាការៈអ្នកជំងឺកាន់តែមិនល្អ។

៤. ភេសជ្ជៈផ្អែមៗ
ចៀសវាងបានជារឿងល្អ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងដល់អ្នកជំងឺកូវីដ ១៩ ដោយហេតុថាភេសជ្ជៈផ្អែមៗជាមូលហេតុនៃការរលាក និងធ្វើឱ្យការជាសះស្បើយយឺត។
ដកស្រង់ពី៖ pethyoeung