ចាប់មិនឈ្នះទេ! បើមានកូនរពឹស ម៉ាក់ប៉ាត្រូវត្រៀមខ្លួនទប់ទល់បែបណា?
កូនចាប់ពីពេលចេះក្រឡាប់ទៅ ក្មេងចាប់ផ្តើមរពឹសហើយ គេចង់ទាញនេះ ទាញនោះ មកលេង ឬដាក់ក្នុងមាត់។ ដូចនេះយើងជាម៉ាក់ប៉ាត្រូវមានការប្រុងប្រយ័ត្ន និងតាមមើលថែទាំដិតដល់ ទើបក្មេងមិនសូវរបួស។
ក្មេងចន្លោះអាយុចាប់ពី ៦ ខែ ដល់ ៤ ឆ្នាំ ចាប់ពីពេលចេះវា ដល់ចេះដើរ ជាវ័យដែលងាយនឹងរបួស និងគ្រោះថ្នាក់បំផុត ព្រោះពួកគេចូលចិត្តលេង ហើយជាវ័យចង់ចេះ ចង់ដឹងចង់ស្គាល់ ឆ្ងល់ច្រើន។
ដូចនេះត្រូវថែទាំដោយប្រយ័ត្ន និងធ្វើរឿងទាំង ៩ យ៉ាងនេះ ដើម្បីការពារកុំឲ្យកូនមានគ្រោះថ្នាក់៖

- កុំបណ្ដោយឲ្យកូនលេងអ្វី ឬកន្លែងដែលងាយបង្កគ្រោះថ្នាក់ ដូចជាខ្សែភ្លើង កាំជណ្ដើរ ចង្ក្រាន ទឹកក្ដៅ អំបែង សុទ្ធតែជារបស់មុត រលាក បានទាំងអស់។
- កុំដាក់កូនចោលនៅលើគ្រែខ្ពស់ ព្រោះក្មេងអាចវាលេង ធ្លាក់ពីលើគ្រែក៏មាន ដោយពួកគេមិនដឹងថាមានគ្រោះថ្នាក់ហើយ ហើយអាចបណ្ដាលឲ្យបាក់ ឬថ្លោះដៃជើង ឬបែកក្បាល។
- កុំឲ្យកូនកាន់លេងរបស់ស្រួចៗ ព្រោះវាអាចបណ្ដាលឲ្យមុតស្បែក ជាពិសេសគ្រោះថ្នាក់ដល់ភ្នែកទៀតផង បើទោះរបស់នោះជាជ័រទន់ៗក៏ដោយ។
- កុំបណ្ដោយក្មេងមិនទាន់គ្រប់អាយុជាអ្នកមើលថែកូនតូច ព្រោះក្មេងដែលមើលថែនោះមិនបានយកចិត្តទុកដាក់ឡើយ ហើយគេផ្ដោតលើការលេងច្រើនជាងមើលប្អូន។
- សម្ភារៈអាចផ្ទុកទឹកបាន គួរតែចាក់ចេញ ហើយផ្កាប់កុំឲ្យកូនមានគ្រោះថ្នាក់ ព្រោះទោះជាទឹកតិច តែបើដួលផ្កាប់មុខទៅ អាចឈ្លក់ទឹក ហើយបើមានស្រះ ឬប្រឡាយទឹកត្រូវធ្វើរបងបិទបាំងមិនអាចឲ្យកូនចូលទៅរួច។

- ចេញចូលត្រូវបិទទ្វារ ព្រោះកុំឲ្យកូនចេញមកក្រៅ ដើររហេតរហូត នាំឲ្យមានគ្រោះថ្នាក់ ឬវង្វេងផ្លូវជាដើម។
- កុំឲ្យកូនឡើងទីទៅខ្ពស់ម្នាក់ឯង ព្រោះវាអាចរអិលជើងធ្លាក់ចុះមកវិញ។
- មើលទិដ្ឋភាពកន្លែងក្មេងលេងថា តើអាចនឹងបង្កគ្រោះថ្នាក់ ឬអត់ បើមានឆាប់យកចេញ ឬផ្លាស់ប្ដូរកន្លែងលេងរបស់កូន។
- ពេលកូនលេងត្រូវមានពាក់មួកសុវត្ថិភាព ដើម្បីបញ្ចៀសការដួលបោកក្បាល។
ដកស្រង់ពី៖ Hello Health Group