មានឆ្ងល់អត់? តើហេតុអ្វីធ្វើឪ្យកូនក្រចេះនិយាយ?

មានកូនក្មេងមួយចំនួនមិនសូវឆាប់ចេះនិយាយទេ ជាហេតុដែលធ្វើឲ្យឳពុកម្តាយមួយចំនួនតែងតែបារម្ហជានិច្ចថាមិនដឹងគួរធ្វើបែបណាដើម្បីឪ្យកូនឆាប់ចេះនិយាយដូចក្មេងដទៃ ទោះបីជាយ៉ាងណាប៉ាម៉ាក់កុំសូវគិតពីរឿងនេះខ្លាំងពេកអី ពេលនេះយើងនឹងលើកចំណុចខ្លះអំពីបញ្ហានេះ។

ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីមូលហេតុទាំង៥ដែលអាចធ្វើឲ្យកូនក្រចេះនិយាយ៖

. ប្រាជ្ញាខ្សោយ ប្រាជ្ញាមានទំនាក់ទំនងជាមួយភាសា បើកូនមានប្រាជ្ញាខ្សោយ នោះគេនឹងមិនឆាប់ចេះនិយាយទេ ដោយសារតែអារម្មណ៍របស់គេមិនអាចផ្តោតបាន ដូចនេះគេមិនអាចចងចាំ និងចាប់បានពាក្យសម្តីរបស់អ្នកដទៃនិយាយជាមួយគេឡើយ ដូចនេះកូននឹងក្រនិយាយណាស់។

Tips on Learning to Talk • ZERO TO THREE

២. ជម្ងឺតំណពូជ

នៅពេលដែលកូនមានជំងឺតណពូជផ្សេងៗដែលឆ្លងពីអ្នក នោះកូនក៏អាចមានអាការៈមិនឆាប់ចេះនិយាយដែរ វាអាចប៉ះពាល់ដល់ការនិយាយដូចគ្នា​ធ្វើឲ្យកូនមិនឆាប់ចេះនិយាយឡើយ។

៣.ការស្តាប់ខ្សោយ

នៅពេលដែលកូនមានត្រចៀកខ្សោយ ដែលធ្វើឲ្យគេពិបាកស្តាប់នូវសម្លេងរបស់អ្នកដទៃនិយាយ នោះគេក៏អាចមិនឆាប់ចេះនិយាយដែរ ដោយសារតែគេស្តាប់មិនបាននូវពាក្យសម្តីរបស់អ្នកដទៃ ដូចនេះគេមិនអាចយកតម្រាប់តាមនោះឡើយ។

៤. កត្តាបរិស្ថាន

កត្តាបរិស្ថានគឺជះឥទ្ធិពលខ្លាំងណាស់ដល់ការលូតលាស់ និងការនិយាយស្តីរបស់កូន បើអ្នកមិនសូវនិយាយជាមួយកូន ហើយទុកឲ្យតែគេនៅអង្គុយលេងតែម្នាក់ឯង នោះគេនឹងមិនងាយចេះនិយាយឡើយ។

Play ideas to encourage baby talking | Raising Children Network

៥. ការអប់រំរបស់ឳពុកម្តាយ

នៅពេលដែលកូននិយាយខុស អ្នកតែងតែសើច នោះកូនក៏មិនសូវចេះនិយាយដែរ ដោយសារតែគេខ្មាសអ្នក ម្យ៉ាងទៀតនៅពេលដែលអ្នកបង្ខំកូនឲ្យនិយាយខ្លាំងពេក ក៏គេមិនសូវឆាប់ចេះនិយាយដូចគ្នា ដោយសារតែសំពាធផ្លូវចិត្តដែលអ្នកផ្តល់ឲ្យកូនមានលក្ខណៈខ្លាំងពេក ធ្វើឲ្យកូនពិបាកក្នុងការបញ្ចេញសម្លេងខ្លាំងណាស់៕

ដកស្រង់ពី៖ Health.com