ស្ត្រីពពោះគួរអនុវត្តគន្លឹះទាំងនេះដើម្បីចៀសវាងគ្រោះថ្នាក់អំឡុងពេលសម្រាលកូន
ការមានផ្ទៃពោះគឺជារឿងមួយដែលល្អបំផុតសំរាប់គ្រួសារមួយចំនួន ទន្ទឹមនេះការមានផ្ទៃពោះក៏អាចក្លាយជាបញ្ហាធំផងដែរ ចំពោះស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ និងសំរាល។
ដើម្បីចៀសវាងគ្រោះថ្នាក់អំឡុងពេលសំរាលកូនស្ត្រីមានផ្ទៃពោះគួរអនុវត្តវិធីទាំងនេះ៖
- ពិគ្រោះជាមួយវេជ្ជបណ្ឌិត និងពិនិត្យសុខភាពរបស់អ្នក មុនសំរេចចិត្តថាអ្នកគួរយកកូន
- ទទួលទានរបបអាហារដែលមានអត្ថប្រយោជន៍ ដល់សុខភាពរួមមាន ផ្លែឈើ បន្លែ ប្រូតេអ៊ីនគ្មានខ្លាញ់ និងជាតិសរសៃ
- ទទួលទានប្រូតេអ៊ីនជំនួយទារកជារៀងរាល់ថ្ងៃ
- ជៀសវាងសាច់ឆៅ ស៊ុតឆៅ និងទឹកដោះគោស្រស់
- ធ្វើការណាត់ជួបនឹងគ្រូពេទ្យជាប្រចាំដើម្បីពីនិត្យសុខភាព
- ៦. ផ្អាកបារី ឬចៀសវាងផ្សែងបារី
- ជៀសវាងជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង និងគ្រឿងញៀន
- ពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានច្បាស់លាស់អំពីថ្នាំផ្សេងៗដែលអ្នកតែងទទួលទាន (ប្រសិនបើថ្នាំទាំងនោះអាចប៉ះពាល់ដល់សុខភាព អ្នកគួរឈប់ទទួលទាន)
- កាត់បន្ថយស្ត្រេស
- ជៀសវាងថ្នាំលាប ព្រោះក្លិននៃជាតិគីមីអាចបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះពុល
- ចៀសវាងការងូតទឹកក្ដៅ ឬសូណាក្នុងកម្ដៅ ៤០ អង្សារសេ
- កាត់បន្ថយការប៉ះពាល់រោមឆ្មា
- ជៀសវាងការអង្គុយ ឬឈររយៈពេលយូរ
ដកស្រង់ពី៖ Healthline II https://www.healthline.com,