ពពោះជួបមិនខាន! កូន​ក្នុង​ផ្ទៃ​នឹងចាប់ផ្តើម​ធាក់​នៅ​តាមស​ប្តា​ហ៍នីមួយៗទាំងនេះ

ការ​មាន​ផ្ទៃពោះ​នឹង​ធ្វើ​ឲ្យ​ម្តាយ​ជួប​នូវ​រឿងរ៉ាវ និង​បញ្ហា​ជា​ច្រើន រាប់​ទាំង​អារម្មណ៍​រីករាយ ពិបាក និង​បទ​ពិសោធន៍ ថ្មី​ៗ​ក្នុង​ជីវិត​។ អ្វី​ដែល​អ្នក​ទន្ទឹង​ចង់​ដឹង​នោះ ប្រហែលជា​ចលនា​ធាក់​របស់​កូន​ហើយ ពីព្រោះ​អ្នក​ធ្លាប់​ឮ​ពាក្យ​ថា​កូន​ធាក់។

ដូច្នេះ​ប្រហែលជា​អ្នក​ចង់​ដឹង​ថាកូនចាប់ផ្តើមធាក់នៅពេលណាដូចខាងក្រោម៖

11 Amazing Facts About Baby Kicking during Pregnancy

. ​សម្រាប់​អ្នក​ម្តាយ​ដែល​ធ្លាប់​មានកូន​ពី​មុន ការ​ធាក់​របស់​កូន​ទី​ពីរ​នេះ ប្រហែលជា​លឿន​ជាង​កូន​ទី​មួយ គឺ​ប្រហែលជា​នៅ​អំឡុង​ស​ប្តា​ហ៍​ទី​១៦ ។

២.​ កូន​ដំបូង​ប្រហែលជា​អាច​ឈាន​ដល់​ស​ប្តា​ហ៍​ទី​១៨ ទៅ​២៤ ទើប​កូន​អាច​ធាក់​ឲ្យ​អ្នកដឹង​បាន ។

៣. ​ការ​ធាក់​របស់​កូន ក៏​អាស្រ័យ​ទៅ​លើ​សុខភាព និង​កម្លាំង​របស់​គេ​ផង​ដែរ ដូច្នេះ​របប​អាហារ និង​ការ​រស់នៅ​របស់​អ្នក ក៏​មាន​ជាប់​ទាក់ទង​គ្នា​ដែរ ។

Can't feel the kicks yet? | Parent

៤.​ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​អ្នក តាមដាន​ចលនា និង​ការ​ធាក់​របស់​កូន​ឲ្យ​បាន​ជាប់លាប់ មាន​ន័យ​ថា បើ​គេ​ធាក់​ញាប់ ឬ​មិន​ធាក់​ទេ ត្រូវ​ប្រញាប់​ទៅ​ពេទ្យ​ភ្លាម ។

៥.​ ចាប់ពី​ស​ប្តា​ហ៍​ទី ៣៦ ទៅ ការ​ធាក់​នឹង​ធ្លាក់​ចុះ ដោយសារ​ការ​លូតលាស់​ធំធាត់​របស់​កូន (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

ដកស្រង់ពី៖ Health.com