ប្រយ័ត្នផង! បើមានសញ្ញាទាំងនេះពេលពពោះ ម៉ាក់ៗមិនត្រូវប្រហែសបាននោះទេ
ពេលដឹងថាខ្លួនមានផ្ទៃពោះ ម៉ាក់ៗពិតជាត្រេកអរខ្លាំងណាស់ ព្រោះគ្រួសារនឹងត្រៀមទទួលបានសមាជិកថ្មី។ អំឡុងពេលពពោះនេះម៉ាក់ៗក៏ត្រូវតែប្រុងប្រយ័ត្នដូចគ្នា ព្រោះបើប្រហែសបន្តិចទាំងកូន និងយើងអាចមានគ្រោះថ្នាក់។
ខាងក្រោមគឺជារោគសញ្ញាត្រូវប្រយ័ត្ន ម៉ាក់ៗគួរតែដឹង៖

- ឈឺចុកចាប់ក្នុងពោះភ្លាមៗ
- ស្រេកទឹកខ្លាំង
- ហើមមុខ ដៃជើង
- ឈឺក្បាល
- ឈឺចង្កេះ
- ចង្អោរខ្លាំង
- ស្រកទម្ងន់
- ចុកពោះ ផ្នែកខាងក្រោមឆ្អឹងជំនីរស្តាំ
- ចលនាកូនថយចុះ ឬកម្រើកខ្លាំង
- គ្រុនក្ដៅ
- ធ្លាក់ឈាម
- បែក ឬជ្រាបទឹកភ្លោះមុនកំណត់

ប្រសិនបើមានសញ្ញាទាំងនេះ ស្ត្រីគប្បីទៅពិគ្រោះយោបល់ និងត្រូវតាមដានផ្ទៃពោះឲ្យបានទៀងទាត់ជាប្រចាំ ឬយ៉ាងហោចណាស់ ៥ ដងនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យជាមួយគ្រូពេទ្យជំនាញផ្នែកសម្ភព។
ដកស្រង់ពី៖ Hello Health Group