ដឹងវិធីទាំងលែងជាបញ្ហា! ពេលកូនរើសចំណីម៉ាក់ៗកុំភ្លេចសាកវិធីទាំងនេះ
ការបង្កើនចំណង់អាហាររបស់កូនៗ អាចនឹងទាមទារឱ្យមានគន្លឹះខ្លះៗ ជាពិសេសអាហារដែលឱ្យកូនអ្នកទទួលទានជាអាហារដែលគេមិនពេញចិត្ត ។
១. អាហារពេលព្រឹក
ការទទួលទានអាហារពេលព្រឹក គឺជាការចាំបាច់ ដោយសារតែវាមានការពាក់ព័ន្ធជាមួយនឹងចំណង់អាហាររបស់កូនអ្នក ។ អាហារពេលព្រឹកដែលមានតុល្យភាព ជួយបង្កើនការធ្វើមេតាប៉ូលីស (រំលាយអាហារទៅជាថាមពល) បន្ទាប់ពីមិនមានអ្វីក្នុងពោះកាលពីពេលយប់ ហើយជំរុញឱ្យរាងកាយចាប់ផ្តើមធ្វើការនៅក្នុងថ្ងៃថ្មីពេញមួយថ្ងៃ ។
២. ឱ្យញ៉ាំរៀងរាល់ ២ ម៉ោងម្តង
កុមារដែលមិនចេះឃ្លានអាហារ អាចនឹងមានការធុញថប់នៅពេលឱ្យញ៉ាំច្រើនៗពេកក្នុងពេលតែមួយ ។ អ្នកអាចឱ្យគេញ៉ាំតិចៗ តែច្រើនដង ។ ពោលគឺរាល់ ២ ម៉ោងម្តង ដើម្បីឱ្យប្រព័ន្ធរំលាយអាហាររបស់គេចេះចង់អាហារឡើងវិញ ។
៣. ផ្តល់ជូននូវអាហារដែលកូនអ្នកចូលចិត្ត
សម្រាប់កុមារខ្លះដែលមានចំណង់អាហារទាប អាហារតិចណាស់ដែលគេចូលចិត្ត ។ ប្រសិនបើករណីបែបនេះ អ្នកគួរតែរកអាហារដែលពួកគេចូលចិត្ត ដើម្បីធ្វើឱ្យចំណង់អាហាររបស់ពួកគេចាប់ផ្តើមមានជាមុនសិន ក្រោយមកចាំអ្នកឱ្យកូនអ្នកញ៉ាំអ្វីដែលអ្នកចង់ឱ្យគេញ៉ាំ ។
៤. ការរត់លេង ឬ ការហាត់ប្រាណបន្ថែម ៖ អ្នកប្រហែលជាដឹងស្រាប់ទៅហើយថា ការហាត់ប្រាណអាចបង្កើនចំណង់អាហារ ។ សម្រាប់កូនរបស់អ្នក គឺដូចគ្នា ។ ប្រសិនបើកូនអ្នកមិនសូវឃ្លាន អ្នកឱ្យគេរត់លេងហត់ទៅ ពេលនោះពួកគេពិតជាឃ្លានមិនខាន ។
៥. ឱ្យកូនផឹកទឹក ៣០ នាទីមុនម៉ោងបាយ
កុមារគួរតែផឹកទឹកមុនដំបូងគេបង្អស់នៅពេលព្រឹក ។ ពួកគេក៏គួរតែទទួលទានទឹកឱ្យបានមុនពេលបាយកន្លះម៉ោងផងដែរ ។ នេះគឺធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់ពួកគេចាប់ដំណើរការ ហើយការរំលាយអាហារក៏មានភាពងាយស្រួល ៕