ពេលពពោះពិបាកណាស់! អ្នកត្រូវតាំងអារម្មណ៍កុំឲ្យយំច្រើនឪ្យសោះ
អារម្មណ៍ពេលពពោះ ប្រែប្រួលគ្រប់ពេល ពេលខ្លះកំពុងសើចសុខៗ ស្រាប់តែចង់យំភ្លាម ឬយំតែម្តងក៏មាន។ ដោយសារបម្រែបម្រួលអ័រម៉ូន ស្រីៗពពោះ អាចឆេវឆាវខ្លាំង ពេលគិតអីភ្លាម តូចចិត្តភ្លាម ពិសេសបើប្តីធ្វើអ្វីមិនត្រូវ កាន់តែខឹង។
ពេលអ័រម៉ូន មិនអាចគ្រប់គ្រងបាននៅពេលពពោះមានវិធីខ្លះ ដើម្បីជួយកាត់បន្ថយបញ្ហានេះបានដែរ ដូចជា៖

- គេង៖ ត្រូវគេងឲ្យបានគ្រប់គ្រាន់ ព្រោះការគេង អាចជួយរក្សាកម្រិតអ័រម៉ូនឲ្យមានតុល្យភាពល្អ។
- សម្រាកឲ្យបានច្រើន៖ ត្រូវចំណាយពេលខ្លះ ដើម្បីសម្រាក ត្រូវធ្វើចិត្តឲ្យស្រឡះ ចៀសកុំឲ្យមានបញ្ហាបាក់ទឹកចិត្ត និងអស់កម្លាំង។
- កុំអៀនខ្មាសច្រើន៖ កុំខ្មាសអៀនស្វែងរកជំនួយពីអ្នកដទៃឲ្យសោះ បើសិនជាត្រូវការ ព្រោះលាក់ទុកក្នុងចិត្តតែម្នាក់ឯង នឹងធ្វើឲ្យយើងរំជួលចិត្តខ្លាំង។ ហេតុនេះ ជម្រើសល្អបំផុត ត្រូវស្វែងរកជំនួយ ដើម្បីអាចបន្ធូរភាពតានតឹងចេញពីក្នុងខ្លួន។
- ធ្វើអ្វីមួយតាមដំណើរ៖ ត្រូវធ្វើអ្វីមួយៗ យឺតៗ មិនត្រូវបង្ខំ ចង់ធ្វើអ្វីមួយឲ្យហើយភ្លាមៗទេ ត្រូវបណ្ដោយឲ្យខ្លួនយើង ចំណាយពេលធ្វើតាមអ្វី អាចធ្វើបាន។ ពេលសម្រាក ត្រូវធ្វើអារម្មណ៍ឲ្យងាយស្រួល មុននឹងសម្រេចចិត្តអ្វីមួយ។
បើយើងមានបញ្ហាយំសោកច្រើនពេលពពោះ និងបញ្ហាសតិអារម្មណ៍ខ្លាំង ពិគ្រោះជាមួយពេទ្យ ព្រោះពេទ្យ អាចជួយដោះស្រាយបញ្ហានេះបាន និងអាចណែនាំការព្យាបាលដែលល្អ ដើម្បីឲ្យការពពោះយើងទទួលបានភាពរីករាយ ទាំងម៉ាក់ៗ ទាំងគភ៌មានសុខភាពល្អ។
ដកស្រង់ពី៖ Hello Health Group