ដែលដឹងអត់? កូនក្នុងផ្ទៃលូតលាស់ល្អ ឬមិនល្អ អ្នកម៉ាក់គួរមើលចំណុចអ្វីខ្លះ?
ដើម្បីឲ្យគភ៌លូតលាស់បានល្អ គឺត្រូវការម្តាយម្នាក់ដែលមានសុខភាពល្អ និងអាហារូបត្ថម្ភល្អផងដែរ ដូច្នេះអ្នកម៉ាក់ត្រូវយកចិត្តទុកដាក់អំពីទារកក្នុងផ្ទៃជាចាំបាច់។
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុច៣ដែលបញ្ជាក់ប្រាប់អ្នកម្តាយថាកូនក្នុងផ្ទៃមានសុខភាពល្អ។

តើមានចំណុចអ្វីខ្លះដែលបង្ហាញថាកូនលូតលាស់ល្អ និងមិនល្អ?
១. ជាធម្មតា ពេលដែលអ្នកម្តាយពរពោះបាន៨អាទិត្យ កូនក្នុងផ្ទៃនឹងចាប់ផ្តើមមានរូបរាង ប៉ុន្តែនៅមិនទាន់មានកម្លាំងធ្វើចលនាឲ្យអ្នកម្តាយបានដឹងឡើយ។ នៅពេលដែលអ្នកម្តាយពរពោះបាន១៦អាទិត្យ នោះអ្នកម្តាយនឹងអាចដឹងពីការធ្វើចលនារបស់កូនក្នុងផ្ទៃ។ កូននឹងកម្រើកមិនតិចជាង៣ដងក្នុងមួយម៉ោង ហើយក្នុង១២ម៉ោង មិនទាបជាង៣០ដងឡើយ។ ប្រសិនជាកូនកម្រើកខុសពីចំនួនទាំងនេះ នោះមានន័យថា កូនក្នុងផ្ទៃរស់នៅមិនសុខឡើយ ដោយអាចមានបញ្ហាទាក់ទងនឹងសុខភាព។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នឲ្យបានខ្ពស់។

២. ការបរិភោគអាហារក្នុងពេលមានផ្ទៃពោះជារឿងដែលសំខាន់ណាស់ ព្រោះញ៉ាំតែម្នាក់ ប៉ូវបាន២នាក់។ ដូចនេះ ប្រសិនជាអ្នកម្តាយអាចបរិភោគអាហារផ្សេងៗចូល នោះមានន័យថាកូនក្នុងផ្ទៃលូតលាស់បានល្អណាស់ ព្រោះកូនអាចស្រូបយកសារធាតុចិញ្ចឹមបានយ៉ាងល្អ។
៣. នៅពេលដែលអ្នកម្តាយគេងលក់បានធម្មតា ដោយមិនពិបាកចូលគេង នោះមានន័យថា កូនក្នុងផ្ទៃក៏មានសុខភាពល្អដែរ ព្រោះការគេងបានគ្រប់គ្រាន់ នឹងអាចធ្វើឲ្យសុខភាពអ្នកម្តាយ និងកូនលូតលាស់បានយ៉ាងល្អជាទីបំផុត៕
ដកស្រង់ពី៖ Health.com