អ្នកម៉ាក់ត្រូវដឹងជាចាំបាច់! នៅពេលបំបៅដោះកូន តើត្រូវតមអាហារអីខ្លះ?
អំឡុងពេលដែលអ្នកម្តាយចិញ្ចឹមកូនដោយទឹកដោះរបស់ខ្លួននោះ ការទទួលទានអាហាររបស់អ្នកម្តាយគឺជារឿងមួយដែលត្រូវប្រយ័ត្នខ្លាំងជាងពេលប្រក្រតី ព្រោះសារធាតុអាហារខ្លះអាចត្រូវបញ្ជូនបន្តទៅកូនតូចតាមរយៈទឹកដោះម្តាយ ធ្វើឱ្យទឹកដោះរបស់អ្នកម្តាយមានរសជាតិប្រែប្រួល ជារឿងចាំបាច់ដែលម៉ាក់ៗកំពុងបំបៅដោះកូនកូនត្រូវដឹង។
តើអ្នកម៉ាក់នៅពេលបំបៅដោះកូនត្រូវតមអ្វីខ្លះ?
ខាងក្រោមនេះជាចំណេះដឹងដ៏ល្អមួយសម្រាប់អ្នកម៉ាក់កំពុងបំបៅកូនដោយទឹកដោះ៖
១. ឱសថបុរាណមួយចំនួន ឬថ្នាំចិនសែប្រភេទខ្លះ ស្រាថ្នាំ ជាដើម មិនគួរទទួលទានទេ ព្រោះអាចធ្វើឱ្យកូនហើមពោះរាក រករឿងច្រើន ឬបន្ទោបង់ខុសប្រក្រតី។
២. ហាមទទួលទានវត្ថុជ្រក់ ត្រាំ ឬភេសជ្ជះដែលមានអាល់កុល ព្រោះជាតិអាល់កុលមានផលប៉ះពាល់ដល់ខួរក្បាលរបស់កូនតូច។
៣. អាហារដែលមានរសជាតិហឹរខ្លាំង គួរតមសឹន ព្រោះនឹងធ្វើឱ្យកូនបានទទួលរសជាតិហឹរពីទឹកដោះម្តាយដែរ និងអាចធ្វើឱ្យកូនតូចឈឺពោះបាន តែបើអាហារឱសថបុរាណមួយចំនួនដូចជា ស្លឹកម្រះព្រៅ ខ្ញី ម្រេច អាចទទួលទានបាន ព្រោះជាអាហារដែលមានរសជាតិក្តៅ ខុសពីម្ទេស។ អាហារឱសថបុរាណដែលមានរសជាតិក្តៅទាំងនោះនៅជួយបំប៉នទឹកដោះម្តាយទៀតផង។
៤. បន្លែដែលមានហ្កាសច្រើន ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ឬបន្លែស្រស់ប្រភេទខ្លះ គួរតមសឹន ព្រោះអាចធ្វើឱ្យកូនហើមពោះបាន ឬបើចង់ញ៉ាំ គួរញ៉ាំបន្លែដែលឆ្អឹនហើយប្រសើរជាង។
៥. ថ្នាំពេទ្យមួយចំនួនដែលមានផលប៉ះពាល់ដល់កូនតាមរយៈទឹកដោះម្តាយ ដូច្នេះបើអ្នកម្តាយកើតមានអាការឈឺថ្កាត់អ្វីមួយ និងត្រូវការប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសឹនគ្រប់ពេល។
ដកស្រង់ពី៖ Health.com