កុំឪ្យសោះ! អ្នកម៉ាក់បំបៅដោះកូន ហើយញ៉ាំអាហារឆៅហានិភ័យខ្លាំងណាស់
កាលពីពេលពពោះម៉ាក់ៗគ្រប់រូបគឺត្រូវញ៉ាំអាហារដោយប្រុងប្រយ័ត្ន ដើម្បីឲ្យកូនលូតលាស់បានល្អ តែក្រោយពេលសម្រាលរួច ហើយបំបៅដោះកូន ម៉ាក់ៗក៏នៅតែត្រូវញ៉ាំអាហារឲ្យប្រយ័ត្នដែរ បើមិនដូចនេះអាចមានបញ្ហាដល់កូន។អាហារមួយប្រភេទដែលគួរជៀសវាង ទាំងម៉ាក់ៗកំពុងពពោះ និងបំបៅដោះកូននោះគឺអាហារឆៅ។
អាហារឆៅវាអាចបណ្ដាលឲ្យកើតអៀន តេនញ៉ា ព្រូន ប៉ារ៉ាស៊ីត អ៊ីចឹងហើយបានជាគេមិនឲ្យញ៉ាំវាទេ”។ កាលណាដែលម្ដាយញ៉ាំអាហារឆៅ វាអាចបង្កឲ្យប៉ះពាល់ដល់សុខភាពដូចជា៖
- ឆ្លងបាក់តេរី
- ពុលចំណីអាហារ
- ក្អួតចង្អោរ
- ចុកពោះ រាក
- ប្រឈមនឹងការបាត់បង់ជាតិទឹក ឬសារធាតុអេឡិចត្រូលីត្រ។
ចំពោះការប៉ះពាល់ដល់កូនដែលបៅដោះនោះ គឺមិនមានបញ្ហាអីគួរឲ្យបារម្ភទេ ក្រៅពីប៉ះពាល់ដល់សុខភាពម្ដាយ វាអាចប៉ះពាល់ដល់កូនបាននៅក្នុងករណីកម្រប៉ុណ្ណោះ ទោះយ៉ាងណាក៏ត្រូវប្រយ័ត្នក្នុងការញ៉ាំអាហារឆៅនេះ ហើយបំបៅដោះកូនដែរ។
បើចង់ប៉ូវកម្លាំង ឬជួយឲ្យសុខភាពរឹងមាំល្អ គួរញ៉ាំអាហារឆ្អិនដូចជា បន្លែឆ្អិន សាច់ឆ្អិន ដែលសម្បូរវីតាមីន ប្រូតេអ៊ីន និងអាហារូបត្ថម្ភល្អៗវិញ ទើបមិនបារម្ភរឿងបញ្ហាសុខភាពទាំងម្ដាយ ទាំងកូន។
ដកស្រង់ពី៖ Hello Health Group