ប្រយ័ត្នមេនទែន! លាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ
មានម៉ាក់ៗជាច្រើនពេលមានផ្ទៃពោះចង់លាបឡេលាយឲ្យសស្អាត តែមានកូនចិត្តព្រួយបារម្ភចំពោះកូន ទើបចេះតែខ្លាចៗ តែពេលនេះអ្នកម៉ាក់ប្រាកដជាជ្រាបច្បាស់ហើយ។
តើការលាបឡេពេលពពោះនោះពិតជាប៉ះពាល់ចំពោះកូនមែនឬអត់?

ជាធម្មតាឡេឡាយតែងតែលាយជាមួយសារធាតុកាត់ និងជាតិគីមីជាច្រើន ហើយអ្វីដែលដឹងច្បាស់គឺជាតិបារតក្នុងឡេលាយពេលយើងលាបទៅ អាចចូលទៅក្នុងចរន្តឈាម ហើយពេលសន្សំវាយូរៗទៅធ្វើឲ្យពុលខួរក្បាល ហើយធ្វើឲ្យអ្នកប្រើមានអាការៈញ័រដៃជើង បាត់បង់ការចងចាំ អន់បញ្ញា និងមានបញ្ហាសាច់ដុំ។
ចំណែកជាតិបារតនោះអាចចម្លងពីម្ដាយទៅបានឬទេ? ចម្លើយពិតជាបានតាមរយៈទងសុកក្នុងពេលមានផ្ទៃពោះនោះតែម្ដង ហើយក្នុងបរិមាណតិចតួចតាមរយៈទឹកដោះម្ដាយក្រោយពេលកើត។ ការប៉ះពាល់នឹងបារតអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទរបស់ទារកក្នុងពេលមានផ្ទៃពោះ និងក្រោយពេលកើត។

ទោះជាប៉ះពាល់មែន តែបញ្ហាក្មេងមានបញ្ហាស្បែកដូចជារបក ឬក្រៀមនោះ មិនទាក់ទងនឹងការលេបឡេរបស់ម៉ាក់ៗឡើយ។ រីឯម៉ាក់ៗក៏ដូចគ្នាដែរ ពេលពពោះចៀសវាងលេបឡេប្រភេទនេះ ដើម្បីសុវត្ថិភាពខ្លួន និងកូនក្នុងផ្ទៃ។
ដកស្រង់ពី៖ Hello Health Group