ធ្ងន់ធ្ងរណាស់! ក្រោយសម្រាលរួច បើមានសញ្ញានេះអ្នកមានបាក់ទឹកចិត្តហើយ
ក្រោយសម្រាលកូនរួច ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត ផ្លាស់ប្តូរទាំងអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ និងអាកប្បកិរិយា ពិសេសស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធក្នុងចិញ្ចឹមបីបាច់កូន។
តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកកំពុងមានជម្ងឺបាក់ទឹកចិត្តក្រោយសម្រាល?
តោះខាងក្រោមនេះអ្នកម៉ាក់នឹងបានស្វែងយល់ និងការពារខ្លួនឯងពីជម្ងឺបាក់ទឹកចិត្តក្រោយសម្រាលមានដូចជា៖

១. សញ្ញាបាក់ទឹកចិត្តក្រោយសម្រាល ដំណាក់កាលស្រាល
បាក់ទឹកចិត្តក្រោយសម្រាលនៅដំណាក់កាលស្រាល មានរយៈពេលតែ ២-៣ ថ្ងៃ ទៅ១ សប្តាហ៍ ឬ ២ខែ បន្ទាប់ពីសម្រាលកូនរួចមានដូចជា៖
- អារម្មណ៍ងាយប្រែប្រួល
- ថប់បារម្ភ
- សោកសៅ
- ឆាប់ខឹង
- មានអារម្មណ៍ធុញថប់
- យំ
- កាត់បន្ថយការផ្តោតអារម្មណ៍
- មិនឃ្លាន
២. សញ្ញាបាក់ទឹកចិត្តក្រោយសម្រាល ដំណាក់កាលធ្ងន់ធ្ងរ
រោគសញ្ញាច្រើនតែកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ដំបូងបន្ទាប់ពីសម្រាលកូន ប៉ុន្តែអាចចាប់ផ្តើមមុនពេលមានផ្ទៃពោះ ឬក្រោយមក រហូតដល់ ១ឆ្នាំ បន្ទាប់ពីសម្រាលកូនមានដូចជា៖

- ផ្លាស់ប្តូរអារម្មណ៍ធ្ងន់ធ្ងរ
- យំខ្លាំង
- មិនសូវស្និទ្ធស្នាលជាមួយកូន
- ដកខ្លួនពីក្រុមគ្រួសារ និងមិត្តភក្តិ
- បាត់បង់ចំណង់អាហារ ឬញ៉ាំច្រើនខុសធម្មតា
- គេងមិនលក់ ឬគេងច្រើនជ្រុល
- គ្មានកម្លាំង
- កាត់បន្ថយភាពរីករាយនៅក្នុងសកម្មភាពដែលធ្លាប់តែរីករាយ
- ឆាប់ខឹង និងខឹងខ្លាំង
- អស់សង្ឃឹម
- លទ្ធភាពនៃការគិត និងការសម្រេចចិត្តថយចុះ
- មានគំនិតធ្វើបាបខ្លួនឯង ឬកូន
- មានគំនិតដដែលៗ ចង់ធ្វើអត្តឃាត។
**សរុបមក អ្នកម៉ាក់កំពុងជួបបញ្ហានេះត្រូវធ្វើចិត្តមួយៗ រកដំណោះស្រាយដែលល្អបំផុតដើម្បីខ្លួនឯង និងកូនតូចផងដែរ។
ដកស្រង់ពី៖ Hello Health Group