បង្រៀនឪ្យហើយទៅ! គន្លឹះទាំងនេះជួយបង្រៀនកូនតូចឲ្យចេះប្រើប្រាស់កន្ថោរ
ជាធម្មតាទេក្មេងតូចៗឲ្យតែពេលត្រូវការបន្ទោរបង់គឺដឹងតែរញ៉េរញ៉ៃហ្មង។ ការបង្រៀនកូនតូចឲ្យចេះប្រើប្រាស់កន្ថោរដំបូងនោះគឺពិតជាពិបាក តែអត្ថបទនេះនឹងប្រាប់អ្នកពីវិធីដែលអាចបង្កើនភាពងាយស្រួលពេលអ្នកបង្រៀនពួកគេប្រើប្រាស់កន្ថោរនោះ។
តើគួរធ្វើបែបណាបើចង់បង្រៀនកូនឪ្យចេះប្រើកន្ថោរ?

១. រង់ចាំពេលដែលពួកគេត្រៀមខ្លួនរួចរាល់
ដោយសារក្មេងភាគច្រើនរៀននៅអាយុពី១៨ខែ ដល់២៤ខែ ក្មេងខ្លះទៀតរៀននៅអាយុបី ឬបួនឆ្នាំឯណោះ។ អ៊ីចឹងអ្នកត្រូវសង្កេតមើលសញ្ញានៃការលូតលាស់ផ្នែករាងកាយ បញ្ញា និងអត្តចរិតរបស់ពួកគេជាមុនសិនមុនចាប់ផ្តើមបង្រៀន។
២. សញ្ញាដែលកូនអ្នកចង់បត់ជើងតូច(ឬធំ)
សូមសង្កេតមើលថាកូនអ្នកចេះឲ្យសញ្ញាថាគេចង់បត់ជើងឬនៅ។ ជាធម្មតាក្មេងអាយុពីរឆ្នាំចេះពង្រឹងខ្លួនអង្គុយដោយខ្លួនឯងហើយ។ ដូច្នេះពេលដែលគេចេះឲ្យសញ្ញា អ្នកអាចដាក់កន្ថោរមួយក្នុងបន្ទប់ទឹកហើយឲ្យគេរៀនប្រើវាទៅ។
៣. គំរោងនៃការបង្រៀន
អ្នកគួរចាប់ផ្តើមបង្រៀនកូនមុនពេលពួកគេចូលរៀនសាលាមត្តេយ្យ ដោយសារអ្នកមិនអាចនៅជាមួយគេគ្រប់ពេលបានទេនៅពេលនោះ។ បង្រៀនកូនឲ្យដឹងពីអារម្មណ៍ពេលដែលចង់បន្ទោរបង់ ហើយជូនពួកគេទៅបន្ទប់ទឹកម្តងម្កាលដើម្បីបង្កើតទម្លាប់ចូលបន្ទប់ទឹកឲ្យទៀងពេល។ សូមកុំប្រើសម្ដីធ្ងន់ និងតឹងរឹងពេកព្រោះវាអាចធ្វើឲ្យអ្នកកាន់តែលំបាកពេលកូនអ្នកមិនស្តាប់បង្គាប់។

៤. ប្តូរការស្លៀកខោទឹកនោម
វិធីដ៏ល្អក្នុងការកំណត់ពេលកូនអ្នកបន្ទោរបង់នោះ គឺឲ្យពួកគេស្លៀកខោទឹកនោមដែលប្រើបានតែម្តងរួចបោះចោល។ វិធីនេះនឹងធ្វើឲ្យកូនអ្នកមានអារម្មណ៍សើមឬត្រជាក់ពេលពួកគេបន្ទោរបង់។ ដូចនេះពេលដែលពួកគេប្រាប់អ្នកឲ្យដូរខោរទឹកនោមឲ្យ អ្នកអាចប្រាប់គេឲ្យរៀនជុះក្នុងកន្ថោរបន្តិចម្តងៗ។
៥. ចូរឲ្យរង្វាន់ពួកគេផង
អ្នកគួរលើកទឹកចិត្តពួកគេតាមរយៈការឲ្យរង្វាន់ពេលដែលកូនអ្នកធ្វើបានល្អ។ អ្នកគួរប្រើវិធីនេះគួបផ្សំជាមួយវិធីខាងលើ ហើយគួរផ្តល់ជារង្វាន់តិចតួចដូចជារូបតុក្កតាបិតជាដើម។
ដកស្រង់ពី៖ Hello Health Group