យល់ចិត្តខ្លះផង! រឿង ៣ យ៉ាងស្វាមីត្រូវយល់ចិត្តភរិយាពេលពពោះ
អំឡុងពពោះ ស្ត្រីប្រែប្រួលគ្រប់យ៉ាង ក្នុងនោះមានទាំងការប្រែប្រួលរាងកាយ របបអាហារ អារម្មណ៍ជាដើម។ ស្ត្រីផ្ទៃពោះមានសុខភាពខ្សោយជាងស្ត្រីធម្មតា ឯគ្រាប់ឈាមក៏ចុះថយ ដោយត្រូវបែងចែកចំណីអាហារដែលខ្លួនញ៉ាំចូល ទៅចិញ្ចឹមកូនក្នុងផ្ទៃ។
ខាងក្រោមនេះជាអាការៈរបស់ស្ត្រីពពោះជួបប្រទះ ដែលតម្រូវឲ្យបុរសជាស្វាមី ឬអ្នកនៅជុំវិញខ្លួនយល់អំពីនាងឲ្យបានច្រើនបន្តិច។
១. ឃ្លានគ្រប់ពេល
របបអាហារស្ត្រីមានផ្ទៃពោះមិនដូចស្ត្រីធម្មតានោះទេ ត្រូវការញ៉ាំឲ្យបានច្រើន ដែលគេតែងនិយាយថា ស្ត្រីពពោះឃ្លានគ្រប់ពេលតែម្តង។ ការដែលស្ត្រីពពោះញ៉ាំច្រើន គឺដើម្បីយកទៅបំប៉នខ្លួនឯង និងចិញ្ចឹមកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ។
២. អស់កម្លាំង
អំឡុងពេលពពោះស្រីៗតែងអស់កម្លាំងខុសធម្មតា សុខភាពក៏ខ្សោយដែរ បែបនេះហើយទើបគ្រូពេទ្យណែនាំឲ្យស្ត្រីពពោះសម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំឲ្យបានច្រើន ចៀសវាងការធ្វើការលើសកម្លាំង ហើយបើមានអ្នកជួយម៉ាស្សា និងសម្រាលការងារខ្លះៗកាន់តែប្រសើរ។
៣. មួរម៉ៅខុសធម្មតា
អ័រម៉ូនប្រែប្រួល ឯរាងកាយក៏ប្រែប្រួលដែរ ពិបាកទាំងការគេង ដេក ដើរ ឈរអង្គុយបែបនេះទើបស្ត្រីពពោះប្រែប្រួលអារម្មណ៍ ឆាប់មួរម៉ៅជាងពេលធម្មតា។ អំឡុងពេលនេះបុរសជាប្តីគួរតែលើកចិត្តនាងឲ្យបានច្រើន ហើយមិនត្រូវប្រកាន់ឡើយ បើនាងលើសលោះសម្តីលើនោះ។
ដកស្រងពី៖ Hello Health Group