មិនល្អនោះទេ! មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​

ស្រីៗ​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែង​ហាម​មិន​ឲ្យ​អង្គុយ ឬ​ឈរ​យូរ​នោះ​ទេ ត្រូវ​ឧស្សាហ៍​​ដើរ​ចុះ​​ដើរ​ឡើង ដើម្បី​ឲ្យ​រាង​កាយ​​មាន​ចលនា​ខ្លះ។ ការ​ឈរ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​សសៃ​ឈាម​មិន​សូវ​ធ្វើ​​ចលនា ប្រមូល​ផ្តុំ​នៅ​តែ​មួយ​កន្លែង ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រាង​កាយ។

First Trimester Pregnancy Back Pain: Causes, Treatments and More

ពេលពពោះមិន​ថា​តែ​ការ​ឈរ​យូរ​នោះ​ទេ ការ​អង្គុយ​យូរ​ពេក​ពេល​មាន​ផ្ទៃពោះ​ក៏​រង​នូវ​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ដូច​គ្នា ដាច់​ខាត​ត្រូវ​ធ្វើ​ចលនា កន្លះ​ម៉ោង-១​ម៉ោង/ម្តង ដោយ​ដើរ ឬ​លើក​ដៃ​លើក​ជើង​ចុះ​ឡើង​ក៏​បាន។

ខាងក្រោមនេះជាផល​ប៉ះពាល់​នៃ​ការ​ឈរ​យូរ​ពេក​ពេល​ពពោះមានដូចជា៖

  • ឈឺ​ជើង
  • ហើម​ជើង
  • ចុក​រួយ​អាង​ត្រគាក
  • ឈឺ​ចាប់​ឆ្អឹង​ខ្នង
  • ងាយ​ប្រឈម​នឹង​ការ​ឡើង​សម្ពាធ​ឈាម
  • អាច​រីក​សរសៃ​ឈាម​វ៉ែន​នៅ​ជើង
  • អាច​សម្រាល​កូន​មុន​ខែ។
6 Ways to Relieve Back Pain During Pregnancy – Lola&Lykke

ការ​ដើរ​ចុះ​ដើរ​ឡើង ប្រៀប​បាន​នឹង​ការ​ហាត់​ប្រាណ​ដែរ ធ្វើ​ឲ្យ​ចលនា​ឈាម​រត់​បាន​ស្រួល រាង​កាយ​មិន​ស្ពឹក​ស្រពន់ ថែម​ទាំង​កាត់​បន្ថយ​បញ្ហា​ប្រឈមខាងលើ។

ដកស្រង់ពី៖ Hello Health Group