ត្រៀមសម្រាលដឹងមុនទៅ! សញ្ញាទាំងនេះបង្ហាញថាអ្នកកំពុងឈឺពោះសម្រាលកូន

នៅពេលសម្រាលពិតជាពិបាកខ្លាំងណាស់ សម្រាប់ស្ត្រីគ្រប់រូប មានតែស្ត្រីទេទើបយល់អារម្មណ៍មួយនេះ ទោះបីជាយ៉ាងអ្នកម៉ាក់ពពោះគួរដឹងជាមុនដើម្បីត្រៀមខ្លួនសម្រាលដោយសុវត្ថិភាព ពុំមានសូវមានហានិភ័យ។

តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាអ្នកជិតដល់ពេលសម្រាល និងកំពុងជិតសម្រាលនោះ?

ខាងក្រោមនេះអ្នកនឹងបានជ្រាបកាន់តែច្បាស់អំពីសញ្ញាផ្សេងៗនៅពេលជិតដល់ថ្ងៃសម្រាល និងនៅពេលសម្រាលកូន៖

Sick Pregnant Woman Stroking Belly Lying Hospital Bed, Pregnancy Health  Problem by Motortion

១.​ សញ្ញាខ្លះដែលអាចប្រាប់ថាជិតដល់ឈឺពោះសម្រាលកូន

  • សំពាធសម្រុកមកក្រោម
    ទៅ៣សប្តាហ៍មុនឈឺពោះសម្រាលកូន​ ស្រ្តីអាចមានអារម្មណ៍ថាធ្ងន់ឬកូនសម្រុកមកក្រោម។ក្នុងរយះពេលនេះក្បាលទារកចាប់ផ្តើមរំកិលមកផ្នែកនៃត្រគាក
  • ស្បូនកន្តាក់បាត់ៗ
    ស្បូនកន្តាក់ញឹកញាប់ហើយកាន់តែខ្លាំងទៅៗអាចជាសញ្ញាប្រាប់ថាដល់ពេលឈឺពោះសម្រាលហើយ​ ដែលខៈណៈពេលហ្នឹងមាត់ស្បូនចាប់ផ្តើមបើក។
  • បំម្រែបម្រួលនៃមាត់ស្បូន
    មាត់ស្បូនមានការប្រែប្រួលកំរាស់កាន់ស្តើងហើយកាន់តែទន់​ ហើយមាត់ស្បូនកាន់តែរីកធំទៅ​។ចំពោះស្រ្តីធ្លាប់សម្រាលកូនស្បូនអាចបើកពី១ទៅ២សង់ទីម៉ែតមុននឹងឈឺពោះសម្រាល(ទាំងនេះដឹងបានដោយការពិនិត្យតាមមាត់ស្បូនដោយគ្រូពេទ្យ)
  • ការហៀរទឹករំអិល
    ការហៀរទឹករំអិលពណ៌ផ្កាឈូក​ ត្នោតឬលាយជាមួយឈាមជាសញ្ញាប្រាប់ថាកៀកនឹងឈឺពោះកើតហើយ។ទឹករំអិលអាចមកម្តងអស់ក្នុងបរិមាណច្រើនឬក៏មករយះពេល៣ឬ៤ថ្ងៃ។

ចំណាំ៖ ប្រសិនជាមានសញ្ញាដូចរៀបរាប់ខាងលើនេះគួរទៅជួបគ្រូពេទ្យជំនាញ។

Twin Pregnancy Week 9: Symptoms, Baby Size, Ultrasound & more

២. សញ្ញាដែលប្រាប់ថាកំពុងឈឺពោះសម្រាលកូន

  • ស្បូនកន្តាក់
    លក្ខណះស្បូនកន្តាក់អំឡុងពេលឈឺពោះសម្រាល:​​ស្បូនកន្តាក់ថេរហើយកាន់តែខ្លាំ​ង​ រយះពេលកាន់តែវែង ចន្លោះនៃការកន្តាក់នីមួយៗទៀងទាត់(៣-៥នាទី)​ ចំនួននៃការកន្តាក់១២ដងឬច្រើនជាង១២ដងក្នុង១ម៉ោង​ ការកន្តាក់ម្តងៗមានរយះពេលពី៣០ទៅ៧០វិនាទី។
  • មាត់ស្បូនបើក(៣-៥សង់ទីម៉ែត)
  • ការបែកទឹកភ្លោះ
  • ការកន្តាក់ស្បូន
    ពេលកន្ត្រាក់ដៃស្បូនកាន់តែខ្លាំងធ្វើអោយមានការឈឺចាប់​ ផ្តើមចេញពីខ្នងផ្នែកខាងក្រោមហើយរាលទៅពោះ​ ឬក៏ផ្តើមចេញពីពោះរាលទៅខ្នង

ដកស្រង់ពី៖ វេជ្ជបណ្ឌិត ទេស ច័ន្ទថុល