អ្នកម៉ាក់ថ្មីថ្មោងត្រូវដឹង! តើពេលណាគួរទៅពិនិត្យអេកូផ្ទៃពោះ?
ការឆ្លុះអេកូពិនិត្យផ្ទៃពោះឬភាសាអង់គ្លេសថា Fetal Ultrasound បានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងចំណោមមជ្ឈដ្ឋានអ្នកជំនាញវេជ្ជសាស្ត្រក្នុងប្រទេសកម្ពុជា។
អ្នកជំនាញវេជ្ជសាស្ត្រខ្លះបានណែនាំថាឱ្យឆ្លុះអេកូពិនិត្យយ៉ាងតិចឱ្យបាន៥ ទៅ៨ដង ក្នុងអំឡុងពេលមានផ្ទៃពោះ។
- ពិនិត្យលើកទី១: នៅសប្តាហ៍ទី៦-៧(បាត់រដូវប្រហែល២ទៅ៣សប្តាហ៍)ដើម្បីបញ្ជាក់អំពីការមានផ្ទៃពោះ, កូនក្រៅស្បូន, អំឡុងពេលនេះយើងចាប់ចង្វាក់បេះដូងកូនបានហើយ
- ពិនិត្យលើកទី២: នៅសប្តាហ៍ទី១១-១៤ ដើម្បីកំណត់ថ្ងៃកើត(ជារយះពេលដែលកំណត់បានច្បាស់គឺខុសគ្នាពី៣-៥ថ្ងៃ អាយុកូនកាន់តែច្រើនសប្តាហ៍ទៅការកំណត់ថ្ងៃកើតកាន់តែលំអៀងច្រើនថ្ងៃ) វាស់កំរាស់កខាងក្រោយដើម្បីបញ្ជាក់ជំងឺទ្រីសូមី
- ពិនិត្យលើកទី៣: នៅសប្តាហ៍ទី១៨-២០ ដើម្បីពិនិត្យមើលភាពមិនប្រក្រតីរបស់ទារក, ការលូតលាស់របស់ទារក, ទីតាំងរបស់សុក, កំរិតទឹកភ្លោះ
- ពិនិត្យលើកទី៤: នៅសប្តាហ៍ទី២៨-៣២ ដើម្បីពិនិត្យបញ្ជាក់ទីតាំងសុក, ការលូតលាស់, ទំហំទារក, ទីតាំងទារក(ទទឹង,បញ្ឆិត,បញ្ចាស់,ក្បាលចុះក្រោម), ភាពមិនប្រក្រតីរបស់ទារក, កំរិតទឹកភ្លោះ
- ពិនិត្យលើកទី៥: នៅសប្តាហ៍៣៧-៣៩ (ដូចលើកទី៤) បើសិនមិនមានបញ្ហាដែលត្រូវតាមដានដែលបញ្ជាក់ពីគ្រូពេទ្យ ការពិនិត្យលើកទី៥គឺអាចមិនពិនិត្យតាមជំរើសរបស់អ្នក។
ការពិនិត្យអេកូផ្ទៃពោះយ៉ាងតិចណាស់អោយបាន៣ដង ត្រីមាសទី១ ទី២និងទី៣។ករណីពិសេសខ្លះយើងត្រូវពិនិត្យច្រើនដងតាមការណាត់របស់គ្រូពេទ្យនៅពេលសង្ស័យឬរកឃើញភាពមិនប្រក្រតីណាមួយ។
ស្រ្តីមួយចំនួនសម្រាលមុន៤០សប្តាហ៍និងខ្លះក្រោយ៤០សប្តាហ៍ហើយខ្លះទៀតរហូតដល់៤២សប្តាហ៍មិនទាន់សម្រាលក្នុងករណីនេះត្រូវបង្ខំអោយកើតតាមបច្ចេកទេស(វគ្គកាត់).
ដកស្រង់ពី៖ វេជ្ជបណ្ឌិត ទេស ច័ន្ទថុល