ម៉ាក់ៗបំបៅដោះកូន កុំភ្លេចធ្វើរឿងមួយនេះ ប្រយ័ត្នកូនខ្វះជាតិដែក
កង្វះជាតិដែក ជាមូលហេតុដ៏ចម្បងធ្វើឲ្យក្មេងកើតជំងឺស្លេកស្លាំង។ ទារក ឬកុមារដែលមានជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែកអាចប្រឈមនឹងបញ្ហាសុខភាពច្រើន ពិសេសធ្វើឲ្យស្លេកស្លាំង និងប៉ះពាល់ដល់ប្រព័ន្ធប្រសាទធ្ងន់ធ្ងរ។
ម៉ាក់ៗដែលបំបៅដោះកូន គួរធ្វើបែបនេះដើម្បីបង្ការកុំឲ្យកូនខ្វះជាតិដែកមានដូចជា៖
តាមការសិក្សានៅមន្ទីរពេទ្យកុមារជាតិ មានក្មេងដែលបៅទឹកដោះម្តាយប្រមាណជា ១២% ប្រឈមនឹងកង្វះជាតិដែក ពិសេសក្មេងអាយុចាប់ពី ៤ ខែឡើងទៅ (ក្មេងកើតគ្រប់ខែ) ចំពោះក្មេងកើតមិនគ្រប់ខែវិញរឹតតែប្រឈមកង្វះជាតិដែកខ្លាំង។
ក្រោយសម្រាលកូនរួច ស្ត្រីត្រូវលេបថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីកុំឲ្យមានភាពស្លេកស្លាំង។ ការញ៉ាំថ្នាំជាតិដែក និងអាហារដែលសម្បូរជាតិដែក មិនត្រឹមបង្ការភាពសេ្លកស្លាំងរបស់ម្តាយប៉ុណ្ណោះទេ ធ្វើឲ្យម៉ាក់ៗបំបៅដោះកូនអាចបំពេញជាតិដែកគ្រប់គ្រាន់ទៅឲ្យកូន។
ដ្បិតទឹកដោះម្តាយមានបរិមាណជាតិដែកតិច តែកូនដែលម៉ឹមទឹកដោះម្តាយអាចស្រូបយកជាតិដែកបានល្អជាងការស្រូបជាតិដែកដែលមាននៅក្នុងម្សៅទឹកដោះគោ។ ម្យ៉ាងវិញទៀត ទឹកដោះម្តាយងាយរលាយទឹកដោះគោ កូនម៉ឹមទៅមិនសូវឈឺ។
ដកស្រង់ពី៖ Hello Health Group