ចង់ដឹងណាស់! ពេលពពោះមានរូបរាងបែបនេះ អាចទាយដឹងកូនក្នុងផ្ទៃប្រុស ឬស្រី

នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកពិតជាចង់ដឹងខ្លាំងណាស់ថាអ្នកកំពុងមានកូនប្រុសឬស្រីជាក់ជាមិនខាន វាពិតជារំភើបខ្លាំងណាស់ជាពិសេសនៅពេលពពោះកូនដំបូងផងដែរនោះ។

តើអ្នកមានកូនប្រុស ឬស្រីប្រសិនជាអ្នកចេះសង្កេត ដូចនេះតើមានវិធី ឬចំនុចអ្វីខ្លះក្នុងការមើលនោះ?

ខាងក្រោមនេះស្ត្រីពពោះថ្មីថ្មោងអាចស្វែងយល់បានខ្លះៗអំពីភេទរបស់កូនក្នុងផ្ទៃមានដូចជា៖

Chinese birth chart: Will I have a boy or girl Gender Predictor Chart

១. ទម្រង់ពោះ
ចំពោះអ្នកម្តាយដែលចង់ដឹងថាកូនក្នុងផ្ទៃប្រុស ឬស្រី អ្នកអាចមើលតាមទម្រង់នៃពោះរបស់អ្នកបាន ប្រសិនជាពោះអ្នកមានលក្ខណៈស្រួច នោះទារកក្នុងផ្ទៃជាប្រុស តែបើពោះអ្នកមានរាងមូល នោះកូនក្នុងផ្ទៃជាស្រីហើយ។

២. សុដន់
ប្រសិនជាទារកក្នុងផ្ទៃជាកូនស្រី នោះទំហំនៃសុដន់របស់អ្នកនឹងធំជាងទំហំនៃសុដន់អ្នកដែលមានកូនប្រុស។

៣. រូបរាងខាងក្រោយ
បើអ្នកមានកូនប្រុសក្នុងពោះ នោះអ្នកដទៃមើលមិនដឹងថាអ្នកមានផ្ទៃពោះឡើយនៅពេលដែលគេមើលពីក្រោយ ហើយអ្នកក៏រាងលំបាកដែរនៅពេលដែលអ្នកពរពោះកូនប្រុស។

៤. ស្បែក
អ្នកក៏អាចមើលតាមរយៈស្បែកអ្នកដែរ ប្រសិនជាមុខអ្នកមានមុន និងមានស្នាមអ៊ុចខ្មៅច្រើន នោះអ្នកប្រហែលជាមានកូនប្រុស តែបើមុខអ្នកប្រែជាស្អាត ហើយម៉ត់រលោង នោះកូនក្នុងផ្ទៃជាកូនស្រីហើយ។

៥. អាហារ
ប្រសិនជាអ្នកមានផ្ទៃពោះលើកទី២ ហើយការបរិភោគអាហារខុសពីលើកទី១ នោះភេទរបស់កូននឹងផ្ទុយគ្នា មានន័យថាបើកូនច្បងជាស្រី នោះកូនទី២នេះជាប្រុស តែបើកូនច្បងជាប្រុស នោះកូនទី២នេះជាស្រី។

What's The Difference Between Raising Girls & Boys? - everymum

៦. ពិនិត្យផ្ទៃពោះ
ប្រសិនជាពេលដែលអ្នកពិនិត្យផ្ទៃពោះ ហើយបេះដូងកូនខ្លាំង ប៉ុន្តែលោតយឺត នោះកូនអ្នកប្រហែលជាកូនប្រុស ប៉ុន្តែបើលឿន ហើយខ្សោយ កូនអ្នកប្រហែលជាស្រី។

៧. របបអាហារ
ប្រសិនជានៅចន្លោះពេលដែលអ្នកមានផ្ទៃពោះ អ្នកប្រែជាបរិភោគច្រើន ហើយអាហារដែលអ្នកចូលចិត្តគឺមិនប្រែប្រួល នោះទារកក្នុងផ្ទៃអាចជាកូនប្រុស តែបើអ្នកបែរជាបរិភោគតិច ហើយចូលចិត្តបរិភោគអាហារដែលប្លែកៗ ថែមទាំងចំណង់ចំណូលចិត្តគឺប្រែប្រួលទាំងស្រុងពីពេលដែលមិនទាន់មានផ្ទៃពោះ នោះកូនអ្នកប្រហែលជាកូនស្រី៕

ដកស្រង់ពី៖ Health.com