ពេលពពោះធ្វើបាន ២ ចំណុចនេះ ដឹងតែមានកម្លាំងល្អនៅពេលសម្រាលជាមិនខាន

នៅពេលពពោះជារឿងសំខាន់ណាស់សម្រាប់ស្ត្រីពពោះគ្រប់រូបដែលត្រូវយល់ដឹងអំពីចំណុចជាច្រើនក្នុងការថែរក្សាគភ៌ ក្នុងនោះផងដែរដើម្បីជួយដល់ពេលសម្រាលគឺមានវិធីខ្លះដើម្បីចែកជាចំណេះដឹងសម្រាប់ម៉ាក់ៗ។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកម្តាយមានកម្លាំងគ្រប់គ្រាន់ក្នុងពេលសម្រាល៖

Mothers giving birth need skilled, experienced midwives – not more machines  that go PING! | TheArticle

ចំណុចទី១
អ្នកម្តាយត្រូវតែរក្សាចិត្តឲ្យស្ងប់ មិនគិតច្រើន មិនភ័យព្រួយច្រើន មិនខ្លាចខ្លាំងក្នុងពេលបង្កើតកូន ព្រោះនៅពេលដែលអ្នកអាចទម្លាក់ចោលការភ័យខ្លាចទាំងឡាយ ហើយរក្សាចិត្តធម្មតា នោះអ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រឹង ដើម្បីឲ្យកូនកើតចេញមក។
ផ្ទុយទៅវិញ បើអារម្មណ៍អ្នកស្ថិតក្នុងសភាពច្របូកច្របល់ មិនមូល នោះអ្នកនឹងមិនមានកម្លាំងខ្លាំងក្នុងការបង្កើតកូនចេញមកឡើយ។

New Mom Gives Glory to God after Giving Birth While in a Coma, Suffering  from COVID-19 - Scott Slayton

ចំណុចទី២
អ្នកគួរតែហាត់ប្រាណខ្លះ ព្រោះការហាត់ប្រាណនេះ អាចជួយឲ្យអ្នកមានកម្លាំងក្នុងពេលបង្កើតកូន។ បើអ្នកមិនកម្រើក មិនធ្វើចលនា ដោយតែងគេងនៅមួយកន្លែង នោះអ្នកនឹងគ្មានកម្លាំងក្នុងការបង្កើតកូនតាមបែបធម្មជាតិនោះទេ។
ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីនេះ ទើបអ្នកអាចបង្កើតកូនបានដោយសុវត្ថិភាព៕

ដកស្រង់ពី៖ Health.com