ម៉ាក់កុំប្រហែស! កូនអាចកើតជម្ងឺ អូទីហ្សឹម ដោយសារកត្តាទាំង៦នេះ

មូលហេតុនៃអូទីហ្សឹមពុំមាននាក់ដឹងប្រាកដនោះទេ ។ ពោលគឺអាចកំណត់បានត្រឹមតែកត្តាហានិភ័យមួយចំនួនប៉ុណ្ណោះ ។ តែការសិក្សាបញ្ជាក់ថាវ៉ាក់សាំងមិនមែនជាមូលហេតុទេ ។

តើមានកត្តានិងសញ្ញាណអ្វីខ្លះដែលធ្វើឪ្យកូនអ្នកកើតជម្ងឺអូទីហ្សឹម (Autism)?

ខាងក្រោមនេះជាចំណេះដឹងដែលអ្នកអាចសិក្សាពីកូនរបស់អ្នកបាន៖

Signs Of Autism May Include Frequent Eye Movement During Infancy, With  Implications For Early Diagnosis

១. កត្តាហានិភ័យនៃអូទីហ្សឹម

ខាងក្រោមនេះគឺគ្រាន់តែជាកត្តាហានិភ័យប៉ុណ្ណោះ៖

  • មានសមាជិកគ្រួសារផ្ទាល់មានអូទីហ្សឹម
  • តំណពូជ
  • កើតជាមួយឪពុកម្តាយឬម្តាយអាយុច្រើន
  • កើតមកមិនគ្រប់គីឡូ
  • ការប៉ះពាល់ជាមួយជាតិពុលក្នុងបរិយាកាស
  • ការឆ្លងមេរោគវីរុសមួយចំនួន ។

២. សញ្ញាណអូទីហ្សឹម

សញ្ញាណចេញច្បាស់ពេលក្មេងអាយុចន្លោះពី ១២ ខែទៅ ២៤ ខែហើយចែកជាពីរធំៗ ៖

  • បញ្ហាប្រាស្រ័យទាក់ទងឬទំនាក់ទំនងសង្គម និង
  • អាកប្បកិរិយានិងសកម្មភាពមានកម្រិតនិងដដែលៗ

៣. សញ្ញាណអូទីហ្សឹម: អាកប្យកិរិយានិងសកម្មភាពមានកម្រិតនិងដដែលៗ

  • ការធ្វើចលនាឬនិយាយដដែលៗខុសធម្មតា
  • អាកប្យកិរិយាឬការធ្វើរឿងដដែលៗពិបាកនិងផ្លាស់ប្ដូរ
  • ប្រតិកម្មញាណខុសប្រក្រដី ដូចជាខ្លាចម៉ាស៊ីនកាត់សក់ជាដើម
  • ការផ្ដោតអារម្មណ៍លើអ្វីមួយខុសធម្មតា
Recognizing the Signs of Autism in Babies

៤. សញ្ញាណអូទីហ្សឹម: បញ្ហាប្រាស្រ៍យទាក់ទងឬទំនាក់ទំនងសង្គម

  • យឺតនិយាយឬការរីកចម្រើនផ្នែកសង្គម
  • បញ្ហាប្រាស្រ៍យទាក់ទងដូចជាមិនចេះចែករំលែកពីអារម្មណ៍ឬអ្វីដែលចង់បានឬនិយាយដដែលៗ
  • បញ្ហាប្រាស្រ័យទាក់ទងមិនមែនសំដី ដូចជាការមិនមើលភ្នែកចំៗ និងមិនយល់ភាសាឬកាយវិការ
  • ពិបាកបង្កើតនិងរក្សាទំនាក់ទំនងជាមួយអ្នកដ៏ទៃ។

សម្គាល់៖ ជាទូទៅនៅប្រទេសជឿនលឿនទាល់តែមានសញ្ញាណទាំងអស់ផ្នែកប្រាស្រ៍យទាក់ទងនិងទំនាក់ទំនងសង្គម និងយ៉ាងតិចពីរក្នុងអាកប្យកិរិយានិងសក្មមភាពមានកម្រិតនិងដែលៗទើបគេណែនាំឲទទួលការធ្វើរោគវិនិច្ឆ៍យ។

ដកស្រង់ដោយ៖ FB.Me/CHANRASMEYDUONG