គ្រោះថ្នាក់ខ្លាំងណាស់! ពេលយកទឹកបបរឆុងលាយជាមួយទឹកដោះគោឲ្យកូនម៉ឹម
មានម៉ាក់ៗមួយចំនួនយល់ច្រឡំ ដោយយកទឹកបបររាវៗទៅឆុងទឹកដោះគោឲ្យកូនជំនួសទឹកវិញ។ បញ្ហានេះមិនមែនល្អឡើយ ហើយទឹកតែមួយប្រភេទប៉ុណ្ណោះ ទើបសក្ដិសមនឹងឆុងទឹកដោះគោឲ្យកូនបៅ។
តើមានមូលហេតុអ្វីខ្លះដែលអ្នកម៉ាក់មិនគួរជ្រើសរើសយកទឹកបបរឆុងជាមួយទឹកដោះ?
ខាងក្រោមនេះអ្នកនឹងបានដឹងកាន់តែច្បាស់អំពីមូលហេតុដែលគ្រូពេទ្យហាមបែបនេះ៖

ទឹកដាំពុះ ជាជម្រើសល្អបំផុតសម្រាប់ឆុងទឹកដោះគោកូន ព្រោះវាបានសម្លាប់មេរោគ និងរាវល្អសមស្របជាមួយម្សៅទឹកដោះគោ។ ចំណែកទឹកបបរវិញ វាមានជាតិខាប់ជាងទឹកធម្មតា ហើយវ័យកូនមិនទាន់ ៦ ខែមិនទាន់ដល់វ័យដែលត្រូវញ៉ាំចំណី។
ចំណែកទឹកបបរវិញខាប់ជាងទឹកធម្មតា ហើយបើលាយចូលទៅ សភាពទឹកដោះគោនឹងកាន់តែខាប់អាចធ្វើឲ្យកូនរាក ក្ដៀន ឬងាយរលាកបំពង់ក ពោះវៀន។ មួយវិញទៀតទារកមិនទាន់គ្រប់ ៦ ខែក្រពះពោះវៀនមិនទាន់រឹងមាំ នឹងទទួលយកច្រើនបានច្រើនក្រៅពីទឹកដោះគោម៉ាក់ ឬទឹកដោះគោឡើយ។ រីឯទឹកវិញ សូម្បីតែទឹកសុទ្ធ ឬទឹករ៉ែក៏មិនមែនជាជម្រើសល្អ សម្រាប់ឆុងទឹកដោះគោកូនឲ្យកូនម៉ឹមដែរ។

ពេលកូនមានអាយុ ៦ ខែឡើងទៅយើងអាចបន្ថែមជាបបរខាប់គ្រប់គ្រឿងដល់កូន ដើម្បីទទួលបានសារធាតុចិញ្ចឹមបន្ថែមទៀត ទើបកូនមានការរីកលូតលាស់ធំធាត់បានល្អ និងមិនងាយឈឺថ្កាត់។
ដកស្រង់ពី៖ Hello Health Group