ការពារល្អណាស់! ពេលពពោះហើយមិនចង់កើតសង្វា អ្នកម៉ាក់កុំចោលតិចនិកទាំងនេះ
សង្វាជារឿងធម្មតាពេលពពោះដែលស្ត្រីភាគច្រើនពេលពពោះច្រើនកើតមានជាញឹកញាប់ មួយចំនួនតែមានលេចចេញនូវស្នាមសង្វារនៅលើស្បែក ពិសេសកន្លែងដែលរីកធំ ដូចជា ត្រង់ក្បាលពោះ សុដន់ កំភួនជើង និងភ្លៅ។ ស្នាមសង្វារធ្វើឲ្យបាត់បង់សោភណភាព អ៊ីចឹងហើយយើងមកដឹងពីវិធីការពារ និងបំបាត់ស្នាមសង្វារ ពេលពពោះ និងក្រោយពេលសម្រាល។
តើមានតិចនិកអ្វីខ្លះដែលអាចការពារកុំឪ្យមានសង្វាពេលពពោះ?
បង្ហាញអ្នកពីរបៀបការពារសង្វារលើពោះដែលអាចនឹងកើតឡើងពេលដែលពោះអ្នកកាន់តែធំដូចជា៖
១. អ្នកម្តាយគួរតែបំពេញសារធាតុចិញ្ចឹមក្នុងរាងកាយឲ្យបានគ្រប់ ព្រមទាំងវីតាមីនផងដែរ។ ការពិសារអាហារដែលមានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីនទាំងនេះ អាចជួយរាងកាយអ្នកម្តាយមិនឲ្យឡើងស្នាមសង្វារនោះឡើយ។
២. អ្នកម្តាយគួរតែលាបផលិតផលដែលអាចបំពេញសារធាតុទឹកឲ្យស្បែកពោះអ្នក ព្រោះនៅពេលដែលពោះអ្នកមានសំណើម នឹងមិនសូវងាយកើតស្នាមសង្វារនោះឡើយ។ ជាពិសេស អ្នកក៏អាចធ្វើការម៉ាស្សាថ្នមៗខ្លះដែរ ដើម្បីជួយមិនឲ្យស្នាមសង្វារអាចកើតឡើងបាន។
៣. អ្នកម្តាយក៏អាចហាត់យ៉ូហ្កាក្នុងពេលមានផ្ទៃពោះដែរ ព្រោះចលនាទាំងនោះអាចជួយបណ្តឹងស្បែកពោះអ្នកមិនឲ្យមានស្នាមសង្វារសូម្បីតែមួយសរសៃឡើយ។
៤. ទម្ងន់របស់អ្នកម្តាយគួរតែគ្រប់គ្រងឲ្យបានល្អ មិនគួរឲ្យលើសខ្លាំងនោះទេ ព្រោះបើទម្ងន់លើសខ្លាំង នឹងចាប់ផ្តើមបែកសង្វារដ៏អាក្រក់ទាំងនោះ ហើយក៏ពិបាកក្នុងការបំបាត់ដែរ។ ដូចនេះ អ្នកម្តាយគួរតែគ្រប់គ្រងទម្ងន់របស់ខ្លួនឲ្យបានល្អ ទើបមិនកើតមានស្នាមសង្វារលើខ្លួន៕
ដកស្រង់ពី៖ Health.com