ម៉ាក់ៗ​ប្រយ័ត្ន! ទាំងនេះ​ជា​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល

មនុស្ស​ស្រី​ពិបាក​មួយ​ចប់ តែ​បើ​និយាយ​រឿង​សុខភាព​ពេល​ពពោះ សម្រាល​កូន​វិញ​រឹត​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង ហើយមិនអាចប្រហែសបាននោះគឺនៅពេលពពោះ ត្រូវមើលថែរខ្លួនឯង និងកូនក្នុងផ្ទៃឪ្យបានល្អ ពុំនោះទេកូនក្នុងផ្ទៃអាចមានផលប៉ះពាល់ជាក់ជាមិនខាន។

ខាងក្រោមនេះយើង​ទាំងអស់​គ្នា​នឹងបានដឹង​ពី​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល​កូន​៖

10 Things Even Your Friends Won't Tell You About Childbirth

១. បែកទឹកភ្លោះ តែមិនឈឺពោះ
កៀក ឬ​ដល់​ថ្ងៃ​សម្រាល ស្រាប់​តែ​ម៉ាក់ៗ​ បែក​ទឹក​ភ្លោះ​មុន ប៉ុន្តែ​មិន​ឈឺ​ពោះ​ទាល់​តែ​សោះ ត្រូវ​តែ​ស្វែង​រក​ជំនួយ​ជា​បន្ទាន់។ ក្រោយ​បែក​ទឹក​ភ្លោះ​យ៉ាង​យូរ ១២ ម៉ោង ប្រសិន​បើ​ម៉ាក់ៗ​មិន​ឈឺ​ពោះ ស្បូន​មិន​បើក ឬ​បើក​បាន​តិច នោះ​គ្រូពេទ្យ​នឹង​អន្តរាគមន៍នូវវិធីផ្សេងៗ​ដើម្បី​សង្រ្គោះ​ជីវិត​ម្តាយ និង​កូន។

២. ឈឺពោះរយៈពេលយូរ
ការ​ឈឺពោះ​ខ្លាំង អូស​បន្លាយ​ពេល​លើស​ពី ១២ ម៉ោង​ហើយ នៅ​តែ​គ្មាន​សញ្ញា​កើត​អាអូន​ទេ នេះ​ជា​រឿង​គ្រោះថ្នាក់ ដែល​អាច​សម្លាប់​ទាំង​ម៉ាក់​ទាំង​កូន។ វិធី​ដែល​សង្គ្រោះ​បាន មាន​តែ​ការអន្តរាគមន៍ពីគ្រូពេទ្យជំនាញ។

Maternal health | UNICEF India

៣. ធ្លាក់ឈាម
អំឡុង​ពេល​សម្រាល​ស្ត្រី​បាត់បង់​ឈាម​ច្រើន​ណាស់ ចំពោះ​ម៉ាក់ៗ​​មួយ​ចំនួន​ដែល​ខ្សោយ សេ្លកស្លាំង អាច​មាន​គ្រោះថ្នាក់ ប្រឈម​នឹង​ការ​ខ្វះឈាម ត្រូវ​បញ្ចូល​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល។

៤. ទងសុករុំកកូន
ទង​សុក​រុំ​បេប៊ី​តែ​១​ជាន់​មិន​មាន​ឧបសគ្គ​នោះ​ទេ តែ​បើ​ច្រើន​ជាន់​នឹង​ពិបាក​សម្រាល ព្រោះ​ក្បាល​កូន​មិន​ព្រម​ចុះ ឯ​ចង្វាក់​បេះដូង​បេប៊ី​ក៏​ធ្លាក់​ចុះ បែប​នេះ​មានតែ​វិធី​វះកាត់​ទេ​ទើប​អាច​សង្គ្រោះ​បាន។

ដកស្រង់ពី៖ Hello Health Group