ម៉ាក់ៗប្រយ័ត្ន! ទាំងនេះជាសញ្ញាគ្រោះថ្នាក់ពេលឈឺពោះ និងសម្រាល
មនុស្សស្រីពិបាកមួយចប់ តែបើនិយាយរឿងសុខភាពពេលពពោះ សម្រាលកូនវិញរឹតតែប្រឈមគ្រោះថ្នាក់ខ្លាំង ហើយមិនអាចប្រហែសបាននោះគឺនៅពេលពពោះ ត្រូវមើលថែរខ្លួនឯង និងកូនក្នុងផ្ទៃឪ្យបានល្អ ពុំនោះទេកូនក្នុងផ្ទៃអាចមានផលប៉ះពាល់ជាក់ជាមិនខាន។
ខាងក្រោមនេះយើងទាំងអស់គ្នានឹងបានដឹងពីសញ្ញាគ្រោះថ្នាក់ពេលឈឺពោះ និងសម្រាលកូន៖
១. បែកទឹកភ្លោះ តែមិនឈឺពោះ
កៀក ឬដល់ថ្ងៃសម្រាល ស្រាប់តែម៉ាក់ៗ បែកទឹកភ្លោះមុន ប៉ុន្តែមិនឈឺពោះទាល់តែសោះ ត្រូវតែស្វែងរកជំនួយជាបន្ទាន់។ ក្រោយបែកទឹកភ្លោះយ៉ាងយូរ ១២ ម៉ោង ប្រសិនបើម៉ាក់ៗមិនឈឺពោះ ស្បូនមិនបើក ឬបើកបានតិច នោះគ្រូពេទ្យនឹងអន្តរាគមន៍នូវវិធីផ្សេងៗដើម្បីសង្រ្គោះជីវិតម្តាយ និងកូន។
២. ឈឺពោះរយៈពេលយូរ
ការឈឺពោះខ្លាំង អូសបន្លាយពេលលើសពី ១២ ម៉ោងហើយ នៅតែគ្មានសញ្ញាកើតអាអូនទេ នេះជារឿងគ្រោះថ្នាក់ ដែលអាចសម្លាប់ទាំងម៉ាក់ទាំងកូន។ វិធីដែលសង្គ្រោះបាន មានតែការអន្តរាគមន៍ពីគ្រូពេទ្យជំនាញ។
៣. ធ្លាក់ឈាម
អំឡុងពេលសម្រាលស្ត្រីបាត់បង់ឈាមច្រើនណាស់ ចំពោះម៉ាក់ៗមួយចំនួនដែលខ្សោយ សេ្លកស្លាំង អាចមានគ្រោះថ្នាក់ ប្រឈមនឹងការខ្វះឈាម ត្រូវបញ្ចូលឈាមភ្លាមៗក្រោយសម្រាល។
៤. ទងសុករុំកកូន
ទងសុករុំបេប៊ីតែ១ជាន់មិនមានឧបសគ្គនោះទេ តែបើច្រើនជាន់នឹងពិបាកសម្រាល ព្រោះក្បាលកូនមិនព្រមចុះ ឯចង្វាក់បេះដូងបេប៊ីក៏ធ្លាក់ចុះ បែបនេះមានតែវិធីវះកាត់ទេទើបអាចសង្គ្រោះបាន។
ដកស្រង់ពី៖ Hello Health Group