ម៉ាក់ៗគួរដឹង! ហានិភ័យ 3 ប្រភេទដែលអាចជួបពេលសម្រាលកូនដោយវះកាត់

ការ​វះកាត់​សម្រាល​កូន ជា​វិធី​សម្រាល​មួយ​ដែល​ស្ត្រី​ពពោះ​មួយ​ចំនួន​ជ្រើស​រើស​យក ក្រៅ​ពី​សម្រាល​ដោយ​ធម្មជាតិ ព្រោះ​ខ្លាច​ឈឺចាប់ ឬ​មាន​ឧបសគ្គណា​មួយ​មិន​សម្រាល​តាម​ធម្មជាតិ​បាន។ ក្នុង​អំឡុង​ពេល​វះកាត់ សរីរាង្គ​ក្នុង​ពោះ​នៅ​ក្បែរ​ស្បូន ​ដូចជា ពោះវៀន ផ្លូវបញ្ចេញទឹកនោម ប្លោកនោម សរសៃឈាម​តូច​ៗអាច​នឹង​ត្រូវ​ប៉ះ​ទង្គិច ​និង​ត្រូវ​រង​របួស ដំបៅ ជាំ ឬរលាក

តើមានហានិភ័យអ្វីខ្លះនៅពេលដែលយើងសម្រាលកូនដោយវះកាត់?

ម៉ាក់​ៗ​ពពោះ​មួយ​ចំនួន​គិត​ថា ការ​សម្រាល​កូន​ដោយ​វះ​កាត់​ស្រួល​ជាង​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សុខភាព​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កើត​ឡើង​ដោយ​ការ​វះកាត់​មានដូចជា៖

What happens during Labor and Vaginal Delivery? - Pristyn Care

១. ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ
ករណី​មាន​ការ​ហូរ​ឈាម​ច្រើន​ខុស​ប្រក្រតី​ចេញ​ពី​ស្បូន​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ម៉ាក់​ៗ​ឆ្លង​ទន្លេ។ ២៤ម៉ោង​ដំបូង​ជា​ពេល​វេលា​ដែល​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង​ណាស់ និង​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ម៉ាក់​ៗ អាច​មាន​ស្នាម​ជាំ ការ​បង្ក​រោគ​លើ​ស្នាម​វះកាត់​ហើយ​របួស​នេះ​ត្រូវ​ការ​ព្យាបាល​ដិត​ដល់។

២. ហានិភ័យ​នៃ​ការ​រលាក​ផ្លូវ​ទឹកនោម
ហានិភ័យ​ជួប​ញឹក​ញាប់​មួយ​ទៀត​នោះ គឺ​ស្ត្រី​អាច​កើត​រលាក​ផ្លូវ​ទឹកនោម​បន្តិចបន្តួច ប៉ុន្តែមិនមែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើយ​គ្រាន់តែ​ត្រូវ​ការ​ថែ​រក្សា​ខ្លួន និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​បន្តិច​ជាង​ការ​បង្កើត​កូន​តាម​បែប​ធម្មជាតិ​ប៉ុណ្ណោះ។

Why do older mothers have birth complications? New study investigates

៣. ហានិភ័យដុំកំណកឈាម
ការ​ព្យាបាល​មាន​ករណី​ពិសេស​ខ្លះ ក្រោយ​វះកាត់​បង្កើត​កូន​ហើយ គ្រូពេទ្យ​ផ្ដល់​ថ្នាំ​ព្យាបាល​ប្រឆាំង​នឹង​ការ​ឆាប់​កក​ឈាម​ក្នុង​រយៈ​ពេល​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មាន​ដុំ​កក​ឈាម​ក្នុង​សរសៃ​វែន​នៅ​ជើង ឬ​ស្ទះ​សរសៃ​ឈាម​នៅ​សួត។

ដកស្រង់ពី៖ Hello Health Group