មិននឹកស្មានសោះ! កាល់ស្យូមល្អណាស់ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ
ជាទូទៅពេលម៉ាក់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យអំឡុងពពោះ គ្រូពេទ្យតែងតែណែនាំឲ្យម៉ាក់ៗញ៉ាំអាហារសម្បូរជីវជាតិដែលមានទាំងជាតិដែក រ៉ែ វីតាមីន ជាពិសេសជាតិកាល់ស្យូម។
តើកាល់ស្យូមនោះ មានសារៈសំខាន់អ្វីខ្លះចំពោះយើង និងកូនក្នុងផ្ទៃ?
ខាងក្រោមនេះអ្នកម៉ាក់ពពោះនឹងបានជ្រាបច្បាស់អំពីអត្ថប្រយោជន៍នៃកាល់ស្យួមពេលពពោះមានដូចជា៖

កាល់ស្យូមល្អចំពោះម៉ាក់ៗ អាចការពារពីជំងឺបម្រុងក្រឡាភ្លើង ដែលមានហានិភ័យខ្ពស់មួយពេលសម្រាល ។ ចំណែកទារកក្នុងផ្ទៃវិញ ពេលម៉ាក់ៗញ៉ាំអាហារសម្បូរជាតិកាល់ស្យូមគ្រប់គ្រាន់ ឆ្អឹងកូនរឹងមាំនឹងលូតលាស់បានល្អ ធ្វើឲ្យចង្វាក់បេះដូងមានដំណើរការល្អ សរសៃប្រសាទ និងសាច់ដុំមានភាពរឹងមាំ។
ពេលនៅក្នុងពោះទារកទទួលជាតិកាល់ស្យូមគ្រប់គ្រាន់ មានហានិភ័យកើតមិនគ្រប់ខែទាបជាង ទារកមិនទទួលបានជាតិកាល់ស្យូម ហើយក្រោយកើតមក ទារកនឹងមានកម្ពស់ត្រឹមត្រូវតាមស្តង់ដារ។
ដូចនេះត្រូវតែញ៉ាំអាហារសម្បូរជាតិកាល់ស្យូមដូចជា តៅហ៊ូ ទឹកដោះគោ យ៉ាអួរ បន្លែស្លឹកបៃតងចាស់ សណ្ដែកសៀង នំប៉័ងគ្រាប់ធញ្ញជាតិ ត្រីសាឌីន គ្រាប់អាល់ម៉ុង។