ពេល​ពពោះ ម៉ាក់ៗធ្វើ​បាន​ប៉ុន្មាន​ចំណុច​នេះ កូន​កើត​មក​នឹង​ឆ្លាត​វាងវៃល្អណាស់

ណង​ប្រាថ្នា​ធំ​បំផុត​របស់​ម៉ាក់ប៉ា​គ្រប់រូប គឺ​ចង់​បាន​កូន​កើត​មក​មាន​សុខភាព​ល្អ ដល់​ពេល​ធំ​ឡើង​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម។ កូន​មាន​សុខភាព​ល្អ ឆ្លាត អាស្រ័យ​លើ​សកម្មភាព​រួមផ្សំ​របស់​ម៉ាក់ និង​ប៉ា​ដែរ

ខាង​ក្រោមនេះ​ជា​សកម្មភាព​មួយ​ចំនួន​ដែល​ជួយ​​ដល់​ការ​លូតលាស់​ផ្នែក​បញ្ញា​​ស្មារតី​របស់​កូន ចាប់​តាំង​ពី​ពេលដែល​ម៉ាក់ៗ​ពពោះ​៖

5,258 Pregnant Asian Girls Stock Photos, Pictures & Royalty-Free Images -  iStock

១. ធ្វើ​ចិត្ត​ឲ្យ​រីករាយ
ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ណា​ដោយ​យើង​មិន​ត្រូវ​តាន​តឹង​អារម្មណ៍​ពេក​​ទេ ត្រូវធ្វើត្រូវ​ធ្វើ​ចិត្ត​ឲ្យ​រីករាយ នោះ​កូន​កើត​មក​នឹងស្វាហាប់ ​រីករាយ​ដូច​គ្នា។

២. និយាយ​ជាមួយ​កូន​ក្នុង​ពោះ
គ្នា​យើង​មាន​ដឹង​អត់ កូនចេះ​ស្តាប់​សំឡេង​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ល៉េះ ពេល​កូន​ក្នុង​ពោះ​អាយុ​បាន ២៧ សប្តាហ៍ គេ​អាច​ស្តាប់​ឮ​សំឡេង​ហើយ ដូច្នេះ​ម៉ាក់ប៉ា​ត្រូវតែ​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរ​ក្បាល។

50 Baby Boy Names That Mean Intelligent, Smart, Clever, Genius & Wise

៣. អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់
ទម្លាប់​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។

ដកស្រង់ពី៖ Hello Health Group