ប្រសើរណាស់! វិធីទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាចជួយការពាររមាស់​ស្បែក​ពេលពពោះ

អាការៈ​រមាស់​ស្បែក​តិចតួច​ ​ដែល​កើត​​ឡើង​​​នៅ​អំឡុង​ពេល​មាន​គភ៌​​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​ប្រហែល​ជា​២០​%​នៃ​ស្ត្រី​មាន​គភ៌​ជួប​ប្រទះ​បញ្ហា​មួយ​នេះ​។​ ​ជា​ទូទៅ​ ស្ត្រី​មាន​ផ្ទៃពោះ អាច​មាន​អារម្មណ៍​រមាស់​ត្រង់​បរិវេណ​ពោះ​ និង​សុដន់​ ​ដោយ​សារ​តែ​ស្បែក​ចាប់ផ្ដើម​យឺត​ ដើម្បី​សម្រួល​ដល់​ការ​កើន​ឡើង​នៃ​ទំហំពោះ។

ខាងក្រោមនេះជាគន្លឹះក្នុងការ​កាត់​បន្ថយ​អាការៈ​រមាស់​ នៅ​អំឡុង​ពេល​មាន​គភ៌​៖

10 Effective Home Remedies for Itching during Pregnancy

១. គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​អាការៈ​រមាស់

ប្រសិនបើ​​មាន​អាការៈ​រមាស់​ស្បែក​ ដោយ​សារ​តែ​ស្បែក​ស្ងួត​ យឺត​ វិធីសាស្ត្រ​ទាំង​នេះ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​របស់​ម៉ាក់​ៗ​បាន​។

  • ស្អំ​ទឹក​កក​៖ ចូរ​ស្អំ​ទឹក​កក​ ឬ​កំណាត់​សើម​ដែល​ត្រជាក់​នៅ​បរិវេណ​រមាស់​ចំនួន​១០​នាទី​ ឬ​រហូត​ដល់​អាការៈ​រមាស់​បាន​ធូរ​ស្បើយ​​។
  • ផ្ដល់​​សំណើម៖ ចូរ​ជ្រើសរើស​ប្រភេទ​ឡេ ឬ​គ្រីម​​ដែល​មិន​មាន​ក្លិន​ក្រអូប (fragrance-free ) ដោយ​លាប​វា​​បន្ទាប់​ពី​ងូត​ទឹក​រួច​ និង​រក្សា​ទុក​ឡេ​ទាំង​នោះ​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​ឲ្យ​​ស្បែក​មាន​ភាព​ត្រជាក់​ល្អ​ នៅ​ពេល​ផ្ដល់​សំណើម​។
Parentune - Itching During Pregnancy - Causes, Treatment, Home Remedies

២. តិចនិក​ការពារ​ស្បែក​ពី​បញ្ហា​រមាស់

ជាក់​ស្ដែង​ យើង​មិន​អាច​ការពារ​បញ្ហា​រមាស់​ស្បែក​បាន​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​តិចនិក​ទាំង​នេះ​ អាច​​ជួយ​កាត់បន្ថយ​អាការៈ​រមាស់​ស្បែក​បាន​មួយ​ចំណែក​ដែរ​។

  • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​
  • ជៀសវាង​​ត្រូវ​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង​
  • ជ្រើសរើស​សំលៀក​បំពាក់​បែប​រលុង​ៗ​
  • កាត់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​កម្រិត​ទាប​។​​

ដកស្រង់ពី៖ Hello Health Group