មិននឹកស្មានសោះ! ក្រោយសម្រាល ញ៉ាំម្សៅរមៀតទឹកដោះគោជួយស្បែកភ្លឺស្អាត សុខភាពក៏មាំមួនទៀត

អំឡុង​ពេល​ពពោះ ស្បែក​ស្ត្រី​គ្រប់​រូប​មាន​ការ​ប្រែ​ប្រួល​ខ្លាំង ទោះ​ឆ្លង​ទន្លេ​រួច បើ​មិន​ថែ​ទេ ស្បែក​ប្រែ​ជា​ស្រអាប់ ឡើង​ជាំ​ជាដើម ហេតុ​នេះ​ហើយ​ទើប​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ជា​ក្បួន​ថែ​ទាំ​ស្បែក​មួយ​ម៉ាក់ៗ​និយម​ធ្វើ​ត​ៗ​គ្នា ដើម្បី​ឲ្យ​ស្បែក​ស​ភ្លឺ​មក​ដូច​ធម្មតា​វិញ។ ក្រៅ​ពី​ជួយ​ឲ្យ​ស្បែក​ស្អាត វា​ក៏​ជួយ​ឲ្យ​សុខភាព​ម៉ាក់​ៗ​រឹង​មាំ​វិញ​លឿន​ដែរ។

ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ម៉ាក់ៗ​មិន​ត្រឹម​តែ​ទទួល​បាន​ស្បែក​ស្អាត​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​ជួយ​ទ្រទ្រង់​សុខភាព​ម៉ាក់​ៗ​ឲ្យ​កាន់​តែ​មាំ​មួន​ទៀត​ផង​ដូចជា៖

Bajra Turmeric Powder – 500gm – Agrimove

១. ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់
ម្សៅ​រមៀត​ទឹក​ដោះ​គោ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​ការ​រលាក មាន​ន័យ​ថា​វា​ជួយ​បន្ថយ​ការ​រលាក​ក្នុង​រាងកាយ និង​ជួយ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​តាម​សន្លាក់​ឆ្អឹង។ ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ១កែវ​ជា​ប្រចាំ អាច​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង និង​កាត់​បន្ថយ​ភាព​ឈឺ​ចាប់បាន។

២. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ
គុណ​ប្រយោជន៍​ក្នុង​ការ​ប្រឆាំង​មេរោគ​ដែល​រមៀត​មាន អាច​ជួយ​ការ​ពារ​យើង​ពី​ការ​ឆ្លង​បាក់តេរី។ ម្សៅ​រមៀត​ក៏​មាន​ផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក ដែល​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​វីរុស​មួយ​ចំនួន​ដែលអាចប៉ះពាល់​ដល់​សុខភាព។

៣. ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ
រមៀត​ពោរពេញ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​រ៉ែ​ល្អៗ ហើយ​វា​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម សារ​ធាតុ​ប្រឆាំង​នឹង​មេរោគ និង​សារធាតុ​ប្រឆាំង​ការ​រលាក ជា​ហេតុ​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​យើង​រឹង​មាំ។ ហេតុ​នេះ​ហើយ ម៉ាក់ៗ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ច្បាស់​ជា​ជួយ​ឲ្យ​សុខភាព​ត្រឡប់​មក​ដូច​ដើម​វិញ​បាន​លឿន និង​មិន​ទ្រុឌទ្រោមឡើយ។

Benefits of eating raw Turmeric, 6 reasons, The secret of turmeric

៤. ជួយ​សម្រក​ទម្ងន់
ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ ម៉ាក់​ៗ​ក៏​អាច​សម្រក​ទម្ងន់​ខ្លះ​ៗ​បាន​ដែរ។ ម្សៅ​រមៀត​ជួយ​ពន្លឿន និង​ធ្វើ​ឲ្យ​សកម្ម​នូវ​ដំណើរ​ការ​មេតាប៉ូលីស ជា​ហេតុ​អាច​បង្កើន​សមត្ថភាព​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន។

ម៉ាក់​ៗ​ក្រោយ​សម្រាល ញ៉ាំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​ក៏​ផ្ដល់​គុណ​សម្បត្តិ​មួយ​ចំនួន​ទៀត​ដល់​សុខភាព​ដែរ​ដូច​ជា ជួយ​កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក ជំនួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត ជួយ​បំបាត់​អាការៈ​ឈឺ​ក្បាល និង​សម្រួល​ដល់​លំហូរ​ឈាម។

ដកស្រង់ពី៖ Hello Health Group