ជៀសមិនផុតទេ! ពេលឈឺពោះសម្រាលកូនម៉ាក់ៗត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន ប៉ុន្តែសូមកុំបារម្មណ៍ខ្លាំងពេក វាអាចធ្វើឪ្យអ្នកបាត់បង់ទំនុកចិត្តលើខ្លួនឯង ដូច្នេះត្រូវតាំងស្មារតីឪ្យរឹងមាំ និងត្រៀមខ្លួនមុនសម្រាលរួចរាល់។

ការ​ឈឺ​ពោះ​​សម្រាល​កូន​ដែលអ្នកម៉ាក់ត្រូវ​ឆ្លង​កាត់មាន ៣​ ដំណាក់កាល​សំខាន់ៗ៖

ដំណាក់​កាលទី១: ​ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។

ដំណាក់​កាល​ទី២: ការ​ឈឺ​ពោះ​សម្រាល គឺ​ការ​ប្រឹង​បង្កើត​កូន​រហូត​ដល់​ក្បាល​អាអូន​ចេញ​មក​ក្រៅ។

ដំណាក់​កាល​ទី៣: ដំណាក់​កាល​នេះ ហៅ​ថា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់​ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។

ត្បិត​តែ​បាន​ឆ្លង​កាត់​ទាំង​៣​ដំណាក់​កាល​នេះ​ដោយ​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​អាច​មាន​គ្រោះថ្នាក់​នៅ​ដំណាក់កាល​ទី៤ គឺ​រយៈពេល​២ម៉ោង​ក្រោយ​​សម្រាល ដោយសារ​ការ​ធ្លាក់​ច្រើន អូស​បន្លាយ​យូរ។

ដកស្រង់ពី៖ Hello Health Group