ពេលពពោះធ្វើបែបនេះ! កូនកើតមកនឹងយំច្រើន និងមានអារម្មណ៍ឆេវឆាវ
អំឡុងពពោះ ទម្លាប់មួយចំនួនដែលមិនត្រឹមត្រូវ ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទារក។ ស្ត្រីមានផ្ទៃពោះដែលតែងចូលគេងយប់ជ្រៅ ឬគេងតិចម៉ោងពេក បង្កហានិភ័យដល់ទារកដូចជា៖

១. ការលូតលាស់គភ៌យឺតយាវ
ពេលដែលចូលគេងយឺតពេក ប្រព័ន្ធជីវសាស្ត្រក្នុងខ្លួនរបស់អ្នកម្ដាយចាប់ផ្ដើមប្រែប្រួលនិងរំខានដល់អរម៉ូន ដែលជះឥទ្ធិពលដល់មេតាបូលីសឹមក្នុងរាងកាយផងដែរ។ ភាពមិនស្រួលដែលកើតឡើងក្នុងប្រព័ន្ធឈមរត់និងប្រព័ន្ធរំលាយអាហារ ជះផលអាក្រក់និងមិនល្អទាល់តែសោះដល់ការវិវត្តរបស់ទារក។
២. អ្នកម្ដាយដែលស្លេកស្លាំង
ចាប់ពីម៉ោង៩ យប់ទៅ រាងកាយនិងសរីរាង្គខាងក្នុងត្រូវការសម្រាក។ ហើយចាប់ពីម៉ោង ១១យប់ ដល់៣ភ្លឺ ប្រព័ន្ធរាងកាយនឹងផលិតឈាម ថ្លើមនិងទឹកប្រមាត់ឡើងវិញ។ ដូច្នេះ នៅពេលស្ត្រីមានផ្ទៃពោះមិនបានចូលគេងឲ្យគ្រប់គ្រាន់ នឹងងាយកើតអាការៈស្លេកស្លាំងព្រមទាំងទារកថែមទៀត។
៣. ពេលកូនកើតមក មានការលូតលាស់យឺត
ផលវិបាកដែលអ្នកម្ដាយចូលគេងក្រោយម៉ោង១១យប់ មិនត្រឹមប៉ះពាល់សុខភាពខ្លួនឯងទេ ថែមទាំងដល់ទារកនៅពេលគេកើតមកទៀតផង ។ ដោយសារតែមិនបានស្រូបយកជីវជាតិគ្រប់គ្រាន់ខណៈនៅក្នុងផ្ទៃ ធ្វើឲ្យគេកើតមកទម្ងន់មិនគ្រប់ លូតលាស់យឺតខាងផ្នែករាងកាយ និងមិនសូវរហ័សរហួន។
៤. ទារកនឹងយំនិងពិបាកលួងនៅពេលយប់
នៅពេលដែលគេកើតមក ផ្លូវចិត្តមានភាពឆេវឆាវ និងឧស្សាហ៍យំបំផុត ជាពិសេសតែងរករឿងនៅពេលយប់។ ដូច្នេះ បើអ្នកម្ដាយទាំងឡាយចង់ឲ្យទារកមានសុខភាពផ្លូវចិត្តល្អ និងមិនលំបាកខ្លួនដោយសារតែកូនពិបាកលួង សូមបញ្ឈប់ទម្លាប់ចូលគេងនៅពេលយប់ជ្រៅទៅ។

៥. អ្នកម្ដាយដែលមានជំងឺផ្ដាសាយ
អ្នកជំនាញនិយាយថា អំឡុងមានផ្ទៃពោះ ពេលស្ត្រីចូលគេងក្រោយម៉ោង១១យប់ ងាយធ្វើឲ្យប្រព័ន្ធការពារចុះខ្សោយយ៉ាងខ្លាំង។ វាធ្វើឲ្យអរម៉ូនប្រែប្រួល បូករួមនឹងប្រព័ន្ធភាពស៊ាំចុះខ្សោយទៀត ធ្វើឲ្យស្រ្តីឆាប់ឆ្លងជំងឺផ្ដាសាយជាទីបំផុត។
៦. អារម្មណ៍មិនល្អ
អ័រម៉ូនបានប្រែប្រួល ជាហេតុប៉ះទង្គិចដល់ស្ថានភាពផ្លូវចិត្តឲ្យមានអារម្មណ៍មិនស្ងប់ ឆាប់ខឹង ងាយភ្លេច និងគិតច្រើនរវើរវាយ។ ដោយសារតែផ្លូវចិត្តរបស់ម្ដាយផ្សារភ្ជាប់ជាមួយទារកក្នុងផ្ទៃ ដូច្នេះធ្វើឲ្យជះផលអាក្រក់ដល់ការលូតលាស់របស់ទារកដែរ។
៧. អ្នកម្ដាយតែងហត់អស់កម្លាំង និងជួនកាលអាចប៉ះពាល់អាយុជីវិត
ដោយសារតែចូលគេងយប់ជ្រៅពេក ម្ល៉ោះហើយនៅពេលព្រឹកស្ត្រីមានផ្ទៃពោះនឹងហត់ អស់កម្លាំងពេញមួយថ្ងៃតែម្ដង។ បន្ថែមពីនេះ អ្នកម្ដាយក៏ប្រឈមនឹងបញ្ហាស្បែកខ្មៅស្រអាប់ ជ្រីវជ្រួញថែមទៀត។ មិនទាន់អស់ទេ ព្រលឹងនិងកាផ្ចង់លើអ្វីមួយក៏មិនបានល្អ ព្រមទាំងមានអារម្មណ៍មិនសូវសប្បាយចិត្ត និងថប់អារម្មណ៍។ រាងកាយវិញក៏ចុះខ្សោយ ហើយគ្មានផលល្អទាល់តែសោះដល់ទារកក្នុងផ្ទៃ។
ដកស្រង់ពី៖ kanha.sabay