សាកសិនទើបដឹង! ប្រសិនកូនមិនព្រមញ៉ាំអាហារ ប៉ាម៉ាក់អាចប្រើតិចនិកប៉ុន្មាននេះ
ការចិញ្ចឹមកូន រឿងមួយដែលម៉ាក់ប៉ាធុញ ខឹងកូន ពេលខ្លះស្ទើរទប់កំហឹងមិនបានគឺពេលដែលកូនមិនព្រមញ៉ាំអាហារ ហើយយើងត្រូវតាមបញ្ចុក ឬស្រែកដាក់ទម្រាំបានញ៉ាំបាយអស់ពីចានម្ដងៗ។ ម៉ាក់ប៉ាត្រូវដឹងថា ការញ៉ាំអាហារមិនមែនជាការធ្វើសង្គ្រាម មិនមែនជាការចាប់បង្ខំឲ្យកូនញ៉ាំអាហារទេ។
ប្រសិនបើកូនមិនព្រមញ៉ាំអាហារ អាចសាកល្បងដោះស្រាយជាមួយតិចនិកសាមញ្ញខាងក្រោមនេះដូចជា៖

១. បង្កើតកាលវិភាគញ៉ាំអាហារ៖
ម៉ាក់ប៉ាត្រូវបង្កើតកាលវិភាគច្បាស់លាស់ក្នុងការញ៉ាំអាហារ។ ចំពោះកុមារតូច យើងត្រូវឲ្យអាអូនញ៉ាំអាហារយ៉ាងតិច ៣ពេល/ថ្ងៃ (ព្រឹក ថ្ងៃ ល្ងាច) ហេតុនេះម៉ាក់ប៉ាត្រូវព្យាយាមផ្ដល់អាហារឲ្យកូនឲ្យទៀងទាត់ពេលវេលា។
២. ផ្ដល់អាហារក្នុងបរិមាណសមស្រប
ដើម្បីដឹងថាអាហារសមរម្យកម្រិតណាសម្រាប់កូន យើងគួរប្រើប្រាស់ចានសមស្របទៅតាមកុមារ និងប្រើស្លាបព្រាតូចៗសមស្របទៅតាមមាត់របស់កូន។ ជាក់ស្ដែង ប្រសិនបើយើងប្រើចាន ឬស្លាបព្រាណាតូចៗគួរឲ្យស្រលាញ់ ទាក់ទាញ ក្មេងៗក៏ចេះតែចង់ញ៉ាំអាហារតាមនឹង។
/GettyImages-81714805-583b83a05f9b58d5b12cbf53.jpg)
៣. បង្កើតបរិយាកាសសប្បាយ
ម៉ាក់ប៉ាត្រូវបង្កើតបរិយាកាសមួយល្អ និងរីករាយក្នុងការញ៉ាំអាហារសម្រាប់កូនៗ។ កាលពីមុន ពេលយើងចេញក្រៅផ្ទះបាន យើងអាចនាំកូនទៅលេងជាមួយក្មេងៗជុំវិញផ្ទះបណ្ដើរ បញ្ចុកបាយកូនបណ្ដើរ តែដោយសារឥឡូវនេះ យើងត្រូវនៅក្នុងផ្ទះជាប់ អញ្ចឹងយើងគួរឲ្យកូនញ៉ាំអាហារជុំគ្នាជាមួយមនុស្សធំ ទោះអាអូនញ៉ាំរាយបាយពេញនឹងក៏ដោយ។
៤. ផ្លាស់ប្ដូរអាហារជាប្រចាំ
កុមារក៏ដូចយើងមនុស្សធំដែរ បើញ៉ាំអាហារដដែលៗពីមួយថ្ងៃទៅមួយថ្ងៃ កូនច្បាស់ធុញទ្រាន់មិនចង់ញ៉ាំទេ។ ហេតុនេះ ម៉ាក់ប៉ាគួរផ្លាស់ប្ដូរម្ហូបអាហារប្លែកមាត់ជាប្រចាំ ឆ្ងាញ់ៗឲ្យកូនបានសាកគ្រប់រសជាតិ ពិសេសនោះ បើម៉ាក់ប៉ាចេះរៀបចំអាហារជារូបរាងប្លែកៗទៀតកាន់តែល្អ។
ដកស្រង់ពី៖ Hello Health Group