ដំណោះស្រាយពេលឈឺ​ចង្កេះ ឈឺខ្នង​ស្ត្រី​ពពោះ​ច្រើនតែ​ជួបប្រទះជាមិនខាន

ឈឺ​ខ្នង ជា​អាការ​យ៉ាង​សាមញ្ញ និង​ជា​បញ្ហា​ធម្មតា​ដែល​កើតមានឡើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​អាការ​នេះ អាច​ចាប់ផ្ដើម​មាន​ឡើង​តាំងពី​ខែដំបូងៗ រហូតដល់​ថ្ងៃ​សម្រាល​តែម្ដង។
នៅពេល​ផ្ទៃពោះ​របស់​ស្ត្រី​កាន់តែ​ធំទៅៗ ខ្នង​មាន​ភាព​កោង​កាន់តែខ្លាំង ដើម្បី​ទ្រ​ទម្ងន់​ពោះ ដោយសារតែ​សាច់ដុំ​យឺត​ទាញ ដែល​ធ្វើឱ្យ​អ្នកមាន​ផ្ទៃពោះ មាន​អារម្មណ៍​ឈឺ​ខ្នង។

ខាងក្រោមនេះជា​វិធី​ជាសាស្ត្រខ្លះៗក្នុងការ​សម្រាល ឬ​កាត់បន្ថយ​អា​ការឈឺ​ខ្នងដូចជា៖

5 Tips to Help Reduce Low Back Pain During Pregnancy - Intero Chiropractic  Pleasanton, Dublin, CA
  • នៅពេល​អង្គុយ ទោះបីជា​នៅផ្ទះ ឬ​នៅ​កន្លែង​ណា​ក្ដី ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​អង្គុយ​ត្រង់​ខ្នង និង​មិនត្រូវ​អង្គុយ​គង​អន្ទាក់ខ្លា​ឡើង ព្រោះ​នឹងធ្វើ​ឱ្យ​ឆ្អឹងត្រគាក​មាន​សភាព​ផ្អៀង ធ្វើឱ្យ​សាច់ដុំ​ខ្នង ធ្វើការ​មិនល្អ ឬ​អាច​ខុស​ប្រក្រតី។
  • ត្រូវ​សម្រាក​ឱ្យបាន​ញឹកញាប់ ដោយ​ដើរ ឬ​ឈរ ឬ​ពន្យឺត​សរសៃតិចៗ ក្នុង​រយៈពេល​មួយ​ម៉ោង​ម្ដង ព្រោះ​បើ​អង្គុយ​យូរពេក​នឹងធ្វើ​ឈឺ​ខ្នង​កាន់តែខ្លាំង។
  • មិនត្រូវ​ឈរ​យូរពេក​ទេ ប្រសិនបើ​ការងា​ងរ​តម្រូវឱ្យ​ឈរ​គូរ​ដាក់​ជើង​ម្ខាង​នៅលើ​កំណល់​ទម្រ ដើម្បី​ទ្រ​ទម្ងន់​ខ្លួន និង​កាត់បន្ថយ​សម្ពាធ​ទៅលើ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម។

ចៀង​វាង​លើក​របស់ធ្ងន់ៗ តែ​បើសិនជា​ចាំបាច់ ត្រូវ​លើក​វា​ដោយយឺតៗ និង​រក្សា​លំនឹង​នៃ​រាងកាយ ដោយ​បន្ទន់​ជង្គង់បន្តិចៗ ហើយ​លើក​របស់​នោះ​ដោយ​ប្រើ​កម្លាំង​ដៃ និង​ជើង ពោលគឺ​មិនត្រូវ​ប្រើ​កម្លាំង​ខ្នង។

  • មិនត្រូវ​ពាក់​ស្បែកជើងកែងចោត​ខ្ពស់​ពេក​ទេ គួរប្រើ​ស្បែកជើង​កែងទាបៗ ហើ​បើ​អាច​ជៀសបាន កុំ​ពាក់​ស្បែកជើង​កែង​តែម្ដង​ក៏​ល្អ​ដែរ។
  • នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ពូក​ដេក គួរតែ​ប្រើ​ពូក​ណា​ដែល​មិន​ទន់ ពោលគឺ​រឹង​បន្តិច ដើម្បី​រក្សា​ទម្រ​ដងខ្លួន​ឱ្យនៅ​ត្រង់​ល្អ និង​ចំណុច​មួយទៀត ក៏ត្រូវ​តែ​ចាំ​ដែរ គឺ​មិនត្រូវ​ឈោង​យក​របស់​ដែល​នៅ​ទី​ខ្ពស់​ឡើយ ជាពិសេស​គឺ​មិនត្រូវ​ប្រើ​កំណល់​ជាន់ឡើង ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​បានភ្លាម៕

ដកស្រង់ពី៖​ Health.com