កូនចេះតែមិនព្រមគេង! តើអ្នកម៉ាក់គួរធ្វើដូចម្តេច?

ក្មេងអាយុពី 6 ទៅ 9 ខែ គួរតែគេងឲ្យបានពី ១៤ ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ (រួមបញ្ចូលទាំងពេលយប់និងពេលយប់) និងផ្តល់ឲ្យពួកគេគេងឲ្យយូរ។ ទារកជាច្រើន ដែលមានអាយុត្រឹមនេះ គួរណាស់តែគេងចំនួន៣ដងនៅពេលថ្ងៃ (២ដង​ នៅពេលព្រឹក និង១ដង នៅពេលរសៀល) ដើម្បីឲ្យពួកមានសុខភាពល្អ និងឡើងទម្ងន់បានលឿន ព្រមទាំងមិនផ្តល់ផលរំខានដល់អ្នកធ្វើការងារ និងដំណេក។

តើធ្វើដូចម្តេចដើម្បីជួយឱ្យទារកគេងលក់បានល្អ?

ខាងក្រោមនេះ ជាគន្លឹះខ្លះៗសម្រាប់ជួយឱ្យកូនរបស់អ្នកអ្នកគេងបានស្រួល ៖

Sleeping Positions For Babies: What Is Safe And What Is Not?

១. ឲ្យទារកគេងឲ្យបានទៀងទាត់ 
សូមផ្តល់ឲ្យទារកគេងឲ្យបានទៀងទាត់តាមពេលវេលា និងជាទម្លាប់ឲ្យបានត្រឹមត្រូវ (ទាំងពេលថ្ងៃ និងពេលយប់)​ ដើម្បីឲ្យទារកគេងបានយូរ និងមានសុខភាពល្អ។ មាតាគួរតែរៀបចំម៉ោងឲ្យទារកគេងឲ្យបានត្រឹមត្រូវទៅតាមពេលវេលា។

២. រក្សាទម្លាប់ឲ្យទារកគេងឲ្យបានត្រឹមត្រូវ 
អ្នកនឹងទទួលបាននៅអត្ថប្រយោជន៍ដែលអាចផ្តល់ឲ្យកូនរបស់អ្នកគេងបានត្រឹមត្រូវទាំងពេលថ្ងៃ និងពេលយប់។ ប៉ុន្តែប្រសិនបើទារក គេង បរិភោគ និងលេងនៅក្នុងពេលតែមួយនោះ អ្នកនឹងពិបាកដើម្បីរក្សាទម្លាប់ឲ្យទារកគេងឲ្យបានត្រឹមត្រូវ។

6 tips for getting your baby to sleep in a crib during naptime

៣. លើកទឹកចិត្តឱ្យទារកគេងលក់ដោយខ្លួនឯង 
ដើម្បីទារកឆាប់គេង និងគេងលក់បានយូរ គួរតែឲ្យគាត់រៀនគេងដោយខ្លួនឯង។ សូមដាក់ឲ្យទារកគេង មុនពេលដែលគាត់ងងុយគេង (ពេលទារកងក់ក្បាល) ប៉ុន្តែប្រិនបើគាត់យំ អ្នកគួរតែទៅលួងលោមបន្តិចទៅ នោះទារកនឹងគេងលក់ហើយ។

. ព្យាយាមដាក់ទារកឱ្យគេងមុន 
អ្នកគួរតែឲ្យទារកចូលគេងពេលព្រលប់ ដើម្បីឲ្យគេងលក់បានយូរ និងឆាប់គេងលក់ ប៉ុន្តែប្រសិនបើទារក ចូលគេងនៅម៉ោង៨: ៣០ អាចធ្វើឲ្យទារកមិនចង់គេង ឬចំណាយពេលយូរដើម្បីឲ្យទារកគេងលក់។

ដកស្រង់ពី៖ Babycenter.com